Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ប្លន់​យើង​ហើយ រួច​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ប្លន់​ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ គឺដោយ​តង្វាយមួយភាគដប់ និង​តង្វាយលើកឡើង​នោះឯង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​អុលឡោះ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ទ្រង់​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច ជំនូន​មួយ​ភាគ​ដប់ និង​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង




ម៉ាឡាគី 3:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ដល់​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​លម្អ​បរិសុទ្ធ។


មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។


អ្នក​មិន​បាន​នាំ​យក​ចៀម​របស់​អ្នក មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​យើង ក៏​មិន​បាន​លើក​មុខយើង ដោយ​យញ្ញ‌បូជា​របស់​អ្នក​ដែរ យើង​មិន​បាន​បង្ខំ​អ្នក​ដោយ​ព្រោះ​តង្វាយ ឬ​ឲ្យ​អ្នក​នឿយ​ហត់​ដោយ​ដុត​កំញានឡើយ។


ដល់​ឆ្នាំ​ទី​ប្រាំ នោះ​អាច​បរិ‌ភោគ​បាន នេះ​ដើម្បី​ឲ្យ​ដើម​ឈើ​ទាំង​នោះ​បាន​ចម្រើន​ផល​ផ្លែ​ឲ្យ​អ្នក​រាល់​គ្នា យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​ត្រូវ​កើត​ទៅ​លើ​ផែនដី​ទាំង​មូល ផ្នែក​ម្ខាង​នៃ​ក្រាំង​នោះ សរសេរ​ថា អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​ដក​ចេញ ហើយ​ម្ខាង​ទៀត​សរសេរ​ថា អ្នក​ណា​ដែល​ស្បថ​បំពាន នឹង​ត្រូវ​ដក​ចេញ​ដែរ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?


ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។


ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ថ្វាយ​ទៅ​ព្រះ​វិញ»។


ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។


ខ្លួន​អ្នក​ហាម​គេ​កុំ​ឲ្យ​ផិត​ក្បត់ តើ​អ្នក​ផិត​ក្បត់​ឬ​ទេ? ខ្លួន​អ្នក​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ?


ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើបាប គេ​បាន​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​បង្គាប់​គេ គេ​បាន​ទាំង​យក​របស់​ដែល​ញែក​សម្រាប់​នឹង​បំផ្លាញ​ទុក​ខ្លះ គេ​បាន​លួច ហើយ​កុហក គេ​យក​របស់​ទាំង​នោះ​ទៅ​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម