Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 3:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 តើ​មនុស្ស​អាច​ប្លន់​ព្រះ​បាន​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ប្លន់​យើង​ហើយ រួច​សួរថា​: ‘តើ​យើងខ្ញុំ​បាន​ប្លន់​ព្រះអង្គ​យ៉ាងដូចម្ដេច​?’។ គឺដោយ​តង្វាយមួយភាគដប់ និង​តង្វាយលើកឡើង​នោះឯង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តើ​មនុស្ស​កេង‌ប្រវ័ញ្ច​អុលឡោះ ដូច​ម្ដេច​បាន? អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ទ្រង់​ដូច​ម្ដេច​ខ្លះ?”។ គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច ជំនូន​មួយ​ភាគ​ដប់ និង​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!

សូមមើលជំពូក ចម្លង




ម៉ាឡាគី 3:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ របស់​ព្រះអង្គ! ។


មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។


អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នក នឿយ‌ហត់​ដុត​ធូប​ដែរ។


នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគ‌ផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​កើត​មាន​ក្នុង​ស្រុក​ទាំង​មូល។ ផ្នែក​ខាង​មុខ​នៃ​ក្រាំង​មាន​សរសេរ​ថា ពួក​ចោរ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ស្រុក ហើយ​ផ្នែក​ខាង​ខ្នង​មាន​សរសេរ​ថា ពួក​ស្បថ​បំពាន​ក៏​ត្រូវ​ដេញ​ចេញ​ពី​ស្រុក​ដែរ។


អ្នក​រាល់​គ្នា​ពោល​ថា “ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!” ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេ សត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើង ទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះ ពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់ មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជា តើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ? បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូន ទេសា‌ភិបាល​របស់​អ្នក តើ​គាត់​សុខ​ចិត្ត​ទទួល​យក ហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។


ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង។


ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។


ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បងប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា ដែល​បងប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា ដែល​បងប្អូន​ត្រូវ​គោរព។


អ្នក​ប្រាប់​គេ​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ តែ​ខ្លួន​ឯង​ក៏​ផិត​ក្បត់​ដែរ! អ្នក​ថា​ខ្លួន​ស្អប់​ខ្ពើម​ព្រះ‌ក្លែង‌ក្លាយ តែ​អ្នក​បែរ​ជា​ប្លន់​វិហារ​របស់​ព្រះ​ទាំង​នោះ​ទៅ​វិញ!​


ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ប្រគល់​ឲ្យ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម