តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ម៉ាថាយ 27:63 - ព្រះគម្ពីរខ្មែរសាកល ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។ Khmer Christian Bible ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជម្រាបថា៖ «លោក យើងខ្ញុំនៅចាំពាក្យជនបោកប្រាស់នោះនិយាយ កាលវានៅរស់នៅឡើយថា "បីថ្ងៃក្រោយមក ខ្ញុំនឹងរស់ឡើងវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជម្រាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថា: “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ អាល់គីតាប ជម្រាបថា៖ «លោក! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងរស់ឡើងវិញ”។ |
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ហើយគេនឹងសម្លាប់លោក បន្ទាប់មកនៅថ្ងៃទីបី លោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ពួកសិស្សក៏ព្រួយចិត្តយ៉ាងខ្លាំង។
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
និយាយថា៖ “ម្នាក់នេះនិយាយថា: ‘ខ្ញុំអាចកម្ទេចព្រះវិហាររបស់ព្រះ ហើយសង់ឡើងវិញបានក្នុងបីថ្ងៃ’”។
ដូច្នេះ សូមលោកបញ្ជាឲ្យគេការពារផ្នូរឲ្យតឹងរ៉ឹងរហូតដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចសពវា ហើយប្រាប់ប្រជាជនថាវាត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះការបោកប្រាស់ចុងក្រោយនេះ នឹងអាក្រក់ជាងលើកមុនទៅទៀត”។
ព្រះអង្គមិនគង់នៅទីនេះទេ ដ្បិតព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញដូចដែលព្រះអង្គបានមានបន្ទូលរួចមកហើយ។ មក៍! មើលកន្លែងដែលព្រះអង្គបានផ្ទំចុះ។
ពួកសាសន៍ដទៃនោះនឹងចំអកឡកឡឺយដាក់លោក ស្ដោះទឹកមាត់ដាក់លោក វាយលោកនឹងខ្សែតី ហើយសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្រៀនពួកគេថា៖“កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ”។
ដ្បិតព្រះអង្គកំពុងបង្រៀនពួកសិស្សរបស់ព្រះអង្គ ដោយមានបន្ទូលថា៖“កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ហើយគេនឹងសម្លាប់លោក។ បន្ទាប់ពីត្រូវគេសម្លាប់ នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ព្រះយេស៊ូវទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកជិត ហើយមានបន្ទូលនឹងពួកគេថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលមានសរសេរទុកមកអំពីកូនមនុស្សតាមរយៈបណ្ដាព្យាការីនឹងត្រូវបានបំពេញឲ្យសម្រេច។
ក្រោយពីវាយលោកនឹងខ្សែតី ពួកគេនឹងសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ហើយចាប់ផ្ដើមចោទប្រកាន់ព្រះអង្គថា៖ “យើងខ្ញុំបានឃើញអ្នកនេះកំពុងនាំជនរួមជាតិរបស់យើងខ្ញុំឲ្យវង្វេង ហើយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ព្រមទាំងហៅខ្លួនឯងថាព្រះគ្រីស្ទ គឺស្ដេចទៀតផង”។
ព្រះអង្គមានបន្ទូលទៀតថា៖“កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយនៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។
មានការខ្សឹបខ្សៀវជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស; អ្នកខ្លះនិយាយថា៖ “គាត់ជាមនុស្សល្អ” អ្នកខ្លះទៀតថា៖ “ទេ គាត់កំពុងបោកបញ្ឆោតប្រជាជន”។
តាមរយៈសិរីរុងរឿង និងការអាប់យស; តាមរយៈកេរ្តិ៍ឈ្មោះអាក្រក់ និងកេរ្តិ៍ឈ្មោះល្អ; យើងហាក់ដូចជាមនុស្សបោកប្រាស់ ប៉ុន្តែជាមនុស្សពិតត្រង់;