Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:31 - ព្រះគម្ពីរខ្មែរសាកល

31 ដ្បិត​ព្រះអង្គ​កំពុង​បង្រៀន​ពួក​សិស្ស​របស់​ព្រះអង្គ ដោយ​មានបន្ទូល​ថា៖“កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស ហើយ​គេ​នឹង​សម្លាប់​លោក​។ បន្ទាប់ពី​ត្រូវគេ​សម្លាប់ នៅ​ថ្ងៃ​ទី​បីលោក​នឹង​រស់ឡើងវិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ដ្បិត​ព្រះអង្គ​បាន​បង្រៀន​សិស្ស​ព្រះអង្គ​ ដោយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «កូន​មនុស្ស​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ដៃ​មនុស្ស​ ហើយ​ពួកគេ​នឹង​សម្លាប់​លោក​ លុះ​គេ​បាន​សម្លាប់​ហើយ​ បី​ថ្ងៃ​ក្រោយ​ លោក​នឹង​រស់​ឡើង​វិញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ពួក​សិស្ស​ព្រះ‌អង្គ ដោយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​លោក ហើយ​បី​ថ្ងៃ​ក្រោយ​ពី​គេ​សម្លាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះអង្គ​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​ធ្វើ​គុត​ព្រះអង្គ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​ពី​គេ​ធ្វើ​គុត ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដ្បិត​ទ្រង់​កំពុង​តែ​បង្រៀន​ពួក​សិស្ស​ថា កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​លោក គេ​នឹង​សំឡាប់​លោក រួច​ដល់​៣​ថ្ងៃ​ក្រោយ​ដែល​គេ​សំឡាប់ នោះ​លោក​នឹង​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ៊ីសា​បង្រៀន​ពួក​សិស្ស​ឲ្យ​ដឹង​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក គេ​នឹង​សម្លាប់​គាត់ ប៉ុន្ដែ បី​ថ្ងៃ​ក្រោយ​ពី​គាត់​ស្លាប់គាត់​នឹង​ជីវិត​រស់​ឡើង​វិញ។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពី​ពេលនោះ​មក ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​ថា ព្រះអង្គ​ត្រូវតែ​យាង​ទៅ​យេរូសាឡិម ហើយ​រងទុក្ខ​ជាច្រើន​ពី​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ រួច​ត្រូវគេ​ធ្វើគុត ហើយ​នៅ​ថ្ងៃ​ទីបី​ព្រះអង្គ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។


ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


ហើយ​និយាយថា​៖ “លោកម្ចាស់ យើងខ្ញុំ​ចាំ​បាន​ថា កាល​អ្នក​បោកប្រាស់​នោះ​នៅរស់​នៅឡើយ វា​បាន​និយាយថា​: ‘ក្រោយពី​បី​ថ្ងៃ ខ្ញុំ​នឹង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ’។


ពួកសាសន៍ដទៃនោះ​នឹង​ចំអក​ឡកឡឺយ​ដាក់​លោក ស្ដោះ​ទឹកមាត់​ដាក់​លោក វាយ​លោក​នឹងខ្សែតី ហើយ​សម្លាប់​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទី​បីលោក​នឹង​រស់ឡើងវិញ”។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​ពួកគេ​ថា​៖“កូនមនុស្ស​ត្រូវតែ​រងទុក្ខ​ជាច្រើន ហើយ​ត្រូវ​ពួក​ចាស់ទុំ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បដិសេធ រួច​ត្រូវគេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយមក លោក​នឹង​រស់ឡើងវិញ”។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អេលីយ៉ា​មក​មុន​មែន ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​។ ចុះ​ម្ដេចក៏​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​ថា លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន និង​ត្រូវ​គេ​បដិសេធ​ទាំងមើលងាយ​ដូច្នេះ​?


តើ​ព្រះ​គ្រីស្ទ​មិន​ត្រូវ​រងទុក្ខ​នឹង​ការទាំងនេះ ហើយ​ចូល​ក្នុង​សិរីរុងរឿង​របស់​ព្រះអង្គ​ទេ​ឬ​?”។


“ចូរ​អ្នករាល់គ្នា​ចងចាំ​ពាក្យ​ទាំងនេះ​ទុក​ក្នុង​ត្រចៀក​របស់អ្នករាល់គ្នា​ចុះ គឺ​កូនមនុស្ស​រៀបនឹង​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្ស​ហើយ”។


គ្មានអ្នកណា​ដកយក​ជីវិតរបស់ខ្ញុំ​ពី​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​លះបង់​ជីវិតខ្ញុំ​ដោយ​ខ្លួនខ្ញុំ​។ ខ្ញុំ​មាន​សិទ្ធិអំណាច​លះបង់​ជីវិតខ្ញុំ ហើយ​មាន​សិទ្ធិអំណាច​យក​ជីវិតខ្ញុំ​មកវិញ​។ ខ្ញុំ​បាន​ទទួល​សេចក្ដីបង្គាប់​នេះ​ពី​ព្រះ​បិតា​របស់ខ្ញុំ”។


ព្រះយេស៊ូវ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ ហើយ​ក្នុង​បី​ថ្ងៃ ខ្ញុំ​នឹង​លើកឡើងវិញ”។


ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ


ប្រសិនបើ​យើង​ស៊ូទ្រាំ យើង​ក៏​នឹង​គ្រងរាជ្យជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​បដិសេធ​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​យើង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម