Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:62 - ព្រះគម្ពីរខ្មែរសាកល

62 នៅ​ថ្ងៃបន្ទាប់ ដែល​ជា​ថ្ងៃ​ក្រោយ​ថ្ងៃរៀបចំបុណ្យ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​បាន​ជួបជុំគ្នា​នៅមុខ​ពីឡាត់

សូមមើលជំពូក ចម្លង

Khmer Christian Bible

62 នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ថ្ងៃ​រៀបចំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ជួបជុំ​គ្នា​ជាមួយ​លោក​ពីឡាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

62 នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

62 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀបចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

62 កាល​ស្អែក​ឡើង ក្រោយ​ថ្ងៃ​រៀប​បុណ្យ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​មូល​គ្នា​ទៅ​ឯ​លោក​ពីឡាត់​ជំរាប​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

62 នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀប‌ចំ​ថ្ងៃ​ឈប់​សម្រាក ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:62
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ពួក​សិស្ស​ចូលមកជិត​ព្រះយេស៊ូវ ទូល​សួរថា​៖ “តើ​លោក​ចង់​ឲ្យ​យើងខ្ញុំ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។


លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ


ថ្ងៃនោះ​ជា​ថ្ងៃរៀបចំ​បុណ្យរំលង ហើយ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួក​ជនជាតិយូដា​ថា​៖ “មើល៍! ស្ដេច​របស់អ្នករាល់គ្នា​!”។


ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ ពួកយូដា​សុំ​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នកដែលត្រូវបានឆ្កាង ហើយ​យក​សព​ចេញ ដើម្បីកុំឲ្យ​មាន​សាកសព​នៅ​លើ​ឈើឆ្កាង​ក្នុងអំឡុងពេល​ថ្ងៃសប្ប័ទ ពីព្រោះ​ថ្ងៃសប្ប័ទ​នោះ​ជា​ថ្ងៃ​ដ៏សំខាន់​។


ដូច្នេះ ដោយសារ​ជា​ថ្ងៃរៀបចំ​របស់​ជនជាតិយូដា ហើយ​រូងផ្នូរ​នោះ​ក៏​នៅ​ជិត ពួកគេ​បាន​ដាក់​ព្រះយេស៊ូវ​នៅ​ទីនោះ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម