Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:2 - ព្រះគម្ពីរខ្មែរសាកល

2 ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពួកគេ​ក៏​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖​ «យើង​បាន​ឃើញ​អ្នក​នេះ​កំពុង​នាំ​ជនជាតិ​របស់​យើង​បះបោរ​ និង​ហាម​ការ​បង់​ពន្ធដារ​ឲ្យ​ព្រះចៅ​អធិរាជ​ ព្រមទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ស្ដេច»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រិស្ត* គឺ​ជា​ស្ដេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​នាំ​គ្នា​ចោទ​ប្រកាន់​អ៊ីសា​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឲ្យ​បង់​ពន្ធ​ជូន​ស្តេច​អធិរាជ ហើយ​គាត់​អះ​អាង​ខ្លួន​ថា ជា​អាល់ម៉ា‌ហ្សៀស គឺ​ជា​ស្ដេច»។

សូមមើលជំពូក ចម្លង




លូកា 23:2
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។


ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕


ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“បើដូច្នេះ អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះ​ចុះ”។


ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅមុខ​អភិបាល ហើយ​អភិបាល​ក៏​សួរ​ព្រះអង្គ​ថា​៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ​?”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​លោក​និយាយ​ទេ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្វីៗ​របស់​សេសារ ចូរ​ថ្វាយ​ដល់​សេសារ ហើយ​អ្វីៗ​របស់​ព្រះ ចូរ​ថ្វាយ​ដល់​ព្រះចុះ”។ ពួកគេ​ក៏​ស្ងើច​នឹង​ព្រះអង្គ។


ពីឡាត់​សួរ​ព្រះអង្គ​ថា៖ “តើ​អ្នក​ជា​ស្ដេចនៃជនជាតិយូដា​ឬ?”។ ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“គឺ​លោក​និយាយ​ទេ”។


មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។


ពួកគេ​នៅតែ​អះអាងយ៉ាងម៉ឺងម៉ាត់​ថា​៖ “អ្នកនេះ​ញុះញង់​ប្រជាជន ទាំង​បង្រៀន​នៅ​យូឌា​ទាំងមូល ចាប់ពី​កាលីឡេ​រហូតដល់​ទីនេះ”។


ដូច្នេះ ពីឡាត់​ក៏​ចេញមក​ខាងក្រៅ​ជួប​ពួកគេ សួរថា​៖ “តើ​អ្នករាល់គ្នា​នាំមក​នូវ​ការចោទប្រកាន់​អ្វី​ទាស់នឹង​អ្នក​នេះ​?”។


ពួកគេ​តប​ថា​៖ “ប្រសិនបើ​អ្នកនេះ​មិន​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទេ ម្ល៉េះសម​យើងខ្ញុំ​មិន​បាន​ប្រគល់​គាត់​មក​លោក​ឡើយ”។


តាំងពីពេលនោះមក ពីឡាត់​ក៏​ព្យាយាម​ដោះលែង​ព្រះអង្គ ប៉ុន្តែ​ពួក​ជនជាតិយូដា​ស្រែកឡើង​ថា​៖ “ប្រសិនបើ​លោក​ដោះលែង​អ្នកនេះ លោក​មិនមែន​ជា​មិត្ត​របស់​សេសារ​ទេ​។ អស់អ្នក​ដែល​តាំងខ្លួន​ជា​ស្ដេច​គឺ​ប្រឆាំង​នឹង​សេសារ​!”។


ពួកគេ​ក៏មិនអាច​បញ្ជាក់ភស្តុតាង​ដល់​លោក អំពី​ការដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​ឥឡូវនេះ​បានដែរ​។


យើងខ្ញុំ​បាន​ឃើញថា ជន​នេះ​ដូចជា​ជំងឺរាតត្បាត ជា​អ្នក​ពន្យុះ​ឲ្យមាន​ការបះបោរ​ក្នុង​ជនជាតិយូដា​ទាំងអស់​ទូទាំង​ពិភពលោក និង​ជា​មេដឹកនាំ​នៃ​និកាយ​អ្នកណាសារ៉ែត​។


ចូរ​សង​បំណុល​ដល់​មនុស្ស​ទាំងអស់ គឺ​ចូរ​សង​សួយសារអាករ​ដល់​អ្នក​ដែល​ត្រូវទទួល​សួយសារអាករ ចូរ​សង​ពន្ធ​ដល់​អ្នក​ដែល​ត្រូវទទួល​ពន្ធ ចូរ​សង​ការកោតខ្លាច​ដល់​អ្នក​ដែល​ត្រូវទទួល​ការកោតខ្លាច ហើយ​ចូរ​សង​កិត្តិយស​ដល់​អ្នក​ដែល​ត្រូវទទួល​កិត្តិយស​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម