ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
ម៉ាថាយ 25:21 - ព្រះគម្ពីរខ្មែរសាកល “ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។ Khmer Christian Bible ម្ចាស់ក៏និយាយទៅគាត់ថា ប្រសើរណាស់ បាវបម្រើល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់លើទ្រព្យសម្បត្តិបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យគ្រប់គ្រងលើទ្រព្យសម្បត្តិជាច្រើន ចូរអ្នកចូលរួមមានអំណរជាមួយម្ចាស់របស់អ្នកចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ អាល់គីតាប ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។ |
ការគាប់ព្រះទ័យរបស់ស្ដេច មានដល់បាវបម្រើដែលមានប្រាជ្ញា ប៉ុន្តែសេចក្ដីក្រេវក្រោធរបស់ទ្រង់ មានដល់អ្នកដែលនាំមកនូវសេចក្ដីអាម៉ាស់៕
មនុស្សស្មោះត្រង់មានពរយ៉ាងច្រើន រីឯអ្នកដែលប្រញាប់ឲ្យបានក្លាយជាអ្នកមាន នឹងមិនរួចទោសឡើយ។
“ចុះតើនរណាជាបាវបម្រើស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយបានតែងតាំងឲ្យត្រួតលើអ្នកផ្ទះរបស់លោក ដើម្បីចែកអាហារឲ្យពួកគេតាមពេលកំណត់?
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងតែងតាំងគាត់ឲ្យត្រួតលើអ្វីៗទាំងអស់ដែលលោកមាន។
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
“អ្នកទាំងនោះនឹងចេញទៅក្នុងទោសអស់កល្បជានិច្ច រីឯបណ្ដាមនុស្សសុចរិតវិញ នឹងចូលទៅក្នុងជីវិតអស់កល្បជានិច្ច”៕
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតែងតាំងគាត់ឲ្យត្រួតលើអ្វីៗទាំងអស់ដែលលោកមាន។
អ្នកដែលស្មោះត្រង់នឹងការតូចបំផុត ក៏ស្មោះត្រង់នឹងការជាច្រើន ហើយអ្នកដែលទុច្ចរិតនឹងការតូចបំផុត ក៏ទុច្ចរិតនឹងការជាច្រើនដែរ។
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
ដូច្នេះ កាលណាខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងមកម្ដងទៀត ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នានៅកន្លែងដែលខ្ញុំនៅដែរ។
ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។
ផ្ទុយទៅវិញ មនុស្សដែលជាជនជាតិយូដាផ្នែកខាងក្នុង ទើបជាជនជាតិយូដាពិតប្រាកដ ហើយការកាត់ស្បែកនៅក្នុងចិត្ត គឺការកាត់ស្បែកតាមវិញ្ញាណ មិនមែនតាមគម្ពីរវិន័យ ទើបជាការកាត់ស្បែកពិតប្រាកដ។ មនុស្សបែបនេះទទួលការសរសើរ មិនមែនពីមនុស្សទេ គឺពីព្រះវិញ៕
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕
ដោយហេតុនេះ យើងកំណត់មហិច្ឆតារបស់យើងគឺបំពេញព្រះហឫទ័យព្រះអង្គ ទោះបីជាយើងនៅក្នុងរូបកាយក្ដី នៅឆ្ងាយពីរូបកាយក្ដី
ខ្ញុំជាប់គំនាបទាំងសងខាង គឺប្រាថ្នាចង់ចាកចេញទៅនៅជាមួយព្រះគ្រីស្ទ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
ដ្បិតអ្នកដែលធ្វើជាអ្នកជំនួយបានល្អ នឹងទទួលបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ព្រមទាំងបានភាពក្លាហានយ៉ាងខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕