Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:21 - Khmer Christian Bible

21 ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ មាន​ចិត្ដ​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:21
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះ​ត្រង់​ ហើយ​ឆ្លាត​ ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​បាវបម្រើ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា?​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែងតាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​


ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​


អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែង​តាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​


អ្នកណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​ នោះ​ក៏​ស្មោះត្រង់​ក្នុង​ការ​ធំ​ដែរ​ ហើយ​អ្នកណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​ នោះ​ក៏​ទុច្ចរិត​ក្នុង​ការ​ធំ​ដែរ។​


បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​


ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​


ឱ​ព្រះវរបិតា​អើយ!​ ខ្ញុំ​ច ង់ឲ្យ​អស់​អ្នក​ដែល​ព្រះអ ង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ​ដើម្បី​ឲ្យ​ពួកគេ​ឃើញ​សិរី​រុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​តាំងពីមុន​កំណើត​លោកិយ។​


ផ្ទុយ​ទៅ​វិញ​ ជនជាតិ​យូដា​ពិត​ប្រាកដ​គឺ​ខាង​ក្នុង​ចិត្ដ​ឯណោះ​វិញ​ ហើយ​ការ​កាត់ស្បែក​ពិត​ប្រាកដ​ ‍ជា​ការ​កាត់ស្បែក​ចិត្ដ​ដោយសារ​ព្រះវិញ្ញាណ​ មិន​មែន​ដោយសារ​អក្សរ​ទេ​ ឯ​ការ​សរសើរ​របស់​គេ​មិន​មកពី​មនុស្ស​ឡើយ​ គឺ​មកពី​ព្រះជាម្ចាស់។​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


ដ្បិត​មិន​មែន​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ប៉ុន្ដែ​ជា​អ្នក​ដែល​ព្រះជាម្ចាស់​លើក​តម្កើង​វិញ។​


ដូច្នេះ​ហើយ​មិន​ថា​ នៅ​ក្ដី​ ឬ​ចាកចេញ​ទៅ​ក្ដី​ យើង​មាន​បំណង​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ណាស់​


ពេល​នេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ​ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​


ដ្បិត​អ្នក​ដែល​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន​ ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ។​


បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


កុំ​ខ្លាច​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយ​ មើល៍​ អារក្ស​សាតាំង​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ក្នុង​គុក​ហើយ​ ដើម្បី​ល្បងល‍​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។​ ចូរ​ស្មោះត្រង់​រហូត​ដល់​ស្លាប់​ចុះ​ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។​


អ្នកណា​មាន​ជ័យជម្នះ​នឹង​ទទួល​បាន​សេចក្ដី​ទាំង​នេះ​ជា​មរតក​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​នោះ​ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​យើង។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


ដ្បិត​កូនចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក​នោះ​ ព្រះអង្គ​នឹង​ឃ្វាល​ពួកគេ​ ហើយ​នាំ​ពួកគេ​ទៅ​កាន់​ប្រភព​ទឹក​ជីវិត​ ហើយ​ព្រះជាម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ទាំង​អស់​ចេញ​ពី​ភ្នែក​របស់​ពួកគេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម