Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:13 - ព្រះគម្ពីរខ្មែរសាកល

13 ដ្បិត​អ្នក​ដែល​ធ្វើជាអ្នកជំនួយ​បាន​ល្អ នឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​សម្រាប់​ខ្លួន ព្រមទាំង​បាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ជំនឿ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ដ្បិត​អ្នក​ដែល​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន​ ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​អស់​អ្នក​ដែល​បំពេញ​មុខ​ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ គេ​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន ហើយ​មាន​សេចក្តី​ក្លា‌ហាន​ជា​ខ្លាំង​ក្នុង​ជំនឿ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដ្បិត​បងប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន នឹង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្ដិយស ព្រម​ទាំង​មាន​ចិត្ដ​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:13
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


“ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!’។


“ចៅហ្វាយ​និយាយ​នឹង​គាត់​ថា​: ‘ធ្វើ​បាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ​អើយ​! ដោយសារ​អ្នក​បាន​ស្មោះត្រង់​នឹង​ការ​ដ៏តូចបំផុត ចូរ​គ្រប់គ្រង​លើ​ទីក្រុង​ដប់​ចុះ’។


លុះ​ទៅដល់​កាំជណ្ដើរ ប៉ូល​ត្រូវ​ពួក​ទាហាន​លើកសែង ដោយសារតែ​អំពើហិង្សា​របស់​ហ្វូងមនុស្ស​។


អស់អ្នក​ដែល​អង្គុយ​នៅក្នុង​ក្រុមប្រឹក្សា​សម្លឹងមើល​ស្ទេផាន ក៏​ឃើញ​មុខ​គាត់​ដូចជា​មុខ​ទូតសួគ៌​៕


ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។


រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះគុណ និង​ព្រះចេស្ដា ក៏​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​ដ៏ធំ​ជាច្រើន​ក្នុងចំណោម​ប្រជាជន​។


បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នកផ្ទះ​របស់​ស្ទេផាណាស ជា​ផលដំបូង​នៅ​អាខៃ ហើយ​ពួកគេ​បាន​ថ្វាយ​ខ្លួន​ក្នុង​ការបម្រើ​វិសុទ្ធជន​។ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា


ថែមទាំង​មាន​បងប្អូន​ភាគច្រើន​បាន​ជឿទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយសារតែ​ការជាប់ឃុំឃាំង​របស់ខ្ញុំ ហើយ​ប្រកាស​ព្រះបន្ទូល​កាន់តែ​ក្លាហាន​ឡើង​ឥតភ័យខ្លាច​។


ផ្ទុយទៅវិញ យើង​មានភាពក្លាហាន​ក្នុង​ព្រះ​នៃយើង ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ក្នុង​ការតយុទ្ធ​យ៉ាងខ្លាំង ដោយ​បាន​រងទុក្ខ និង​ត្រូវគេ​បង្អាប់បង្អោន​ជាស្រេច​នៅ​ភីលីព ដូចដែល​អ្នករាល់គ្នា​ដឹង​ស្រាប់ហើយ​។


ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នក ទាំង​សង្ឃឹម​នឹង​បាន​មកជួប​អ្នក​ក្នុងពេលឆាប់ៗ


ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


ដ្បិត​ព្រះ​មិនមែន​អយុត្តិធម៌ រហូតដល់​ភ្លេច​កិច្ចការ​របស់អ្នករាល់គ្នា និង​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​បាន​សម្ដែង​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ដោយ​បាន​បម្រើ​វិសុទ្ធជន ហើយ​ឥឡូវនេះ​ក៏​នៅតែ​បម្រើ‍​ដែរ​នោះ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម