“ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី រីឯអ្វីៗពីមុននឹងមិនត្រូវបាននឹកចាំឡើយ ក៏នឹងមិនចូលមកក្នុងគំនិតទៀតដែរ;
ម៉ាថាយ 19:28 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងសករាជថ្មី ពេលកូនមនុស្សអង្គុយនៅលើបល្ល័ង្កដែលប្រកបដោយសិរីរុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានដើរតាមខ្ញុំនឹងអង្គុយនៅលើបល្ល័ង្កទាំងដប់ពីរ ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រាមនុស្សនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿងអ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលទៀតផង។ |
“ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី រីឯអ្វីៗពីមុននឹងមិនត្រូវបាននឹកចាំឡើយ ក៏នឹងមិនចូលមកក្នុងគំនិតទៀតដែរ;
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដូចដែលផ្ទៃមេឃថ្មី និងផែនដីថ្មីដែលយើងនឹងបង្កើតនោះ ស្ថិតស្ថេរនៅចំពោះយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នាក៏នឹងស្ថិតស្ថេរយ៉ាងនោះដែរ”។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ! តើនឹងទៅជាយ៉ាងណាសម្រាប់យើងខ្ញុំ?”។
ព្រះអង្គទ្រង់សួរគាត់ថា៖“តើអ្នកចង់បានអ្វី?”។ គាត់ទូលថា៖ “សូមលោកសន្យាមកថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះនឹងបានអង្គុយនៅក្នុងអាណាចក្ររបស់លោក គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
ពួកគេទូលថា៖ “សូមព្រមឲ្យយើងខ្ញុំបានអង្គុយនៅក្នុងសិរីរុងរឿងរបស់លោកផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។
យ៉ាងណាមិញ មេឃត្រូវតែទទួលព្រះអង្គរហូតដល់គ្រានៃការស្ដារអ្វីៗទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលតាមរយៈមាត់របស់បណ្ដាព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ តាំងពីបុរាណមក។
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
ក៏ប៉ុន្តែស្របតាមសេចក្ដីសន្យារបស់ព្រះអង្គ យើងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសេចក្ដីសុចរិតយុត្តិធម៌ស្ថិតនៅទីនោះ។
បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅចំពោះព្រះ ក៏ក្រាបមុខដល់ដី ហើយថ្វាយបង្គំព្រះ
ពេលនោះ មានទីសម្គាល់ដ៏ធំមួយលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើងនាង ហើយនៅលើក្បាលនាងមានមកុដជាផ្កាយដប់ពីរ។
ក្រោយមក ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ត្រូវបានប្រទានឲ្យជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់ពួកអ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ គឺពួកអ្នកដែលមិនបានថ្វាយបង្គំសត្វតិរច្ឆាន ឬរូបសំណាករបស់វា ហើយក៏មិនបានទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយគ្រងរាជ្យជាមួយព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំ។
ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ “មើល៍! យើងធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ!”។ ព្រះអង្គមានបន្ទូលទៀតថា៖ “ចូរកត់ទុកចុះ ដ្បិតពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ”។
កាត់កណ្ដាលផ្លូវរបស់ទីក្រុងនោះ។ នៅសងខាងទន្លេ មានដើមឈើនៃជីវិតដែលបង្កើតផ្លែដប់ពីរប្រភេទ គឺផ្ដល់ផ្លែជារៀងរាល់ខែ ហើយស្លឹករបស់ដើមឈើនោះ ក៏សម្រាប់ការប្រោសឲ្យជាដល់ប្រជាជាតិនានា។
នៅទីនោះនឹងលែងមានយប់ទៀត ហើយពួកគេមិនត្រូវការពន្លឺចង្កៀង និងពន្លឺព្រះអាទិត្យឡើយ ដ្បិតព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ។
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។
ពេលនោះ ខ្ញុំបានឮចំនួនអ្នកដែលត្រូវបានបោះត្រា គឺអ្នកដែលត្រូវបានបោះត្រាពីគ្រប់ទាំងកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែល មាន ១៤៤ ០០០ នាក់: