Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:28 - Khmer Christian Bible

28 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​សករាជ​ថ្មី​ ពេល​កូន​មនុស្ស​អង្គុយ​នៅ​លើ​បល្ល័ង្ក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​របស់​លោក​ នោះ​អ្នក​រាល់គ្នា​ដែល​បាន​ដើរ​តាម​ខ្ញុំ​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​ដប់​ពីរ​ ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​អ៊ីស្រាអែល​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោកថ្មី ពេល​កូនមនុស្ស​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក អ្នករាល់គ្នា​ដែល​មកតាម​ខ្ញុំ គឺ​អ្នករាល់គ្នា​ហ្នឹងហើយ នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់ពីរ​ដែរ ទាំង​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរី‌រុងរឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២

សូមមើលជំពូក ចម្លង

អាល់គីតាប

28 អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រា​មនុស្ស​នៅ​លើ​បល្ល័ង្ក ប្រកប​ដោយ​សិរី‌រុង‌រឿង​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:28
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


បន្ទាប់​មក​ លោក​ពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «មើល៍!​ យើង​បាន​លះបង់​អ្វីៗ​ទាំងអស់​ ហើយ​ដើរ​តាម​លោក។​ តើ​យើង​នឹង​បាន​អ្វី​ទៅ?»​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​បាន​អ្វី?»​ គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​ កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​លោក​នៅ​ក្នុង​នគរ​របស់​លោក​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។​


ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​


ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​


ពួកគេ​ឆ្លើយ​ថា៖​ «សូម​ឲ្យ​យើង​បាន​អង្គុយ​ ម្នាក់​នៅ​ខាង​ស្ដាំ​លោក​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​លោក​ នៅ​ក្នុង​សិរី​រុង​រឿង​របស់​លោក​ផង»​


ប៉ុន្ដែ​ព្រះយេស៊ូ​នេះ​ត្រូវ​គង់​នៅ​ឯ​ស្ថានសួគ៌​រហូត​ដល់​ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​មក​តាមរយៈ​មាត់​របស់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ជំនាន់​ដើម។​


បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​


ប៉ុន្ដែ​យើង​ទន្ទឹង​រង់ចាំ​ផ្ទៃមេឃ​ថ្មី​ និង​ផែនដី​ថ្មី​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដែល​នៅ​ទីនោះ​មាន​តែ​សេចក្ដី​សុចរិត។​


ពេល​នោះ​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​របស់​ខ្លួន​នៅ​ពី​មុខ​ព្រះជាម្ចាស់​ក៏​ក្រាប​ផ្កាប់​មុខ​ ហើយ​ថ្វាយបង្គំ​ព្រះជាម្ចាស់​


មាន​ទី​សំគាល់​មួយ​យ៉ាង​ធំ​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​ស្រ្ដី​ម្នាក់​ស្លៀកពាក់​ដួង​អាទិត្យ​ ហើយ​មាន​លោកខែ​នៅ​ក្រោម​ជើង​ ក៏​មាន​ផ្កាយ​ដប់​ពីរ​ធ្វើ​ជា​មកុដ​នៅ​លើ​ក្បាល។​


ខ្ញុំ​បាន​ឃើញ​បល្ល័ង្ក​ជា​ច្រើន​ ហើយ​អ្នក​ដែល​អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ​បាន​ទទួល​អំណាច​ជំនុំ​ជម្រះ។​ ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ក​ដោយ​ព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ និង​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ គឺ​ជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំ​សត្វ​សាហាវ​នោះ​ ឬ​រូប​ចម្លាក់​របស់​វា​ ក៏​មិន​បាន​ទទួល​សញ្ញា​សំគាល់​នៅ​លើ​ថ្ងាស​ ឬ​នៅ​លើ​ដៃ​របស់​ពួកគេ​ដែរ​ អ្នក​ទាំង​នោះ​រស់​ឡើង​វិញ​ ហើយ​សោយរាជ្យ​ជាមួយ​ព្រះគ្រិស្ដ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។​


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​


មក​តាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុង​នោះ​ គឺ​ចំ​កណ្ដាល​ផ្លូវ​ ហើយ​នៅ​សង​ខាង​ទន្លេ​មាន​ដើម​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ គឺ​ឲ្យ​ផល​រៀង​រាល់​ខែ​ រីឯ​ស្លឹក​របស់​ដើម​ឈើ​នោះ​សម្រាប់​ប្រោស​ជនជាតិ​ទាំងឡាយ​ឲ្យ​បាន​ជា។​


ក្រុង​នោះ​លែង​មាន​យប់​ទៀត​ហើយ​ ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង​ ឬ​ពន្លឺ​ថ្ងៃ​ទៀត​ឡើយ​ ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ​ ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជានិច្ច។​


អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​អ្នក​នោះ​អង្គុយ​ជាមួយ​យើង​នៅ​លើ​បល្ល័ង្ក​របស់​យើង​ ដូច​ដែល​យើង​មាន​ជ័យជម្នះ​ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​វរ​បិតា​របស់​យើង​នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។​


នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត​ ហើយ​ខ្ញុំ​ឃើញ​ចាស់​ទុំ​ម្ភៃ​បួន​នាក់​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ​ ទាំង​ស្លៀកពាក់​សម្លៀក​បំពាក់​ពណ៌​ស​ ហើយ​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល​ផង។​


ខ្ញុំ​ក៏​ឮ​ចំនួន​ពួកអ្នក​ដែល​ត្រូវ​បាន​បោះ​ត្រា​នោះ​ គឺ​មាន​ចំនួន​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ មក​ពី​គ្រប់​កុលសម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​បាន​បោះ​ត្រា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម