ម៉ាកុស 9:24 - ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ឪពុករបស់ក្មេងក៏ស្រែកឡើងថា៖ “ខ្ញុំជឿហើយ! សូមជួយភាពឥតជំនឿរបស់ខ្ញុំផង”។ Khmer Christian Bible ភ្លាមនោះ ឪពុកក្មេងបាននិយាយទាំងទ្រហោយំថា៖ «ខ្ញុំជឿហើយ សូមជួយភាពគ្មានជំនឿរបស់ខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លាមនោះ ឪពុករបស់ក្មេងនោះក៏ស្រែកឡើងថា៖ «ខ្ញុំជឿហើយ សូមជួយកុំឲ្យខ្ញុំសង្ស័យផង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង អាល់គីតាប ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំជឿហើយ! សូមមេត្ដាជួយឲ្យខ្ញុំ ដែលជាអ្នកមិនជឿនេះផង!»។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
នៅពេលឃើញថាហ្វូងមនុស្សនាំគ្នារត់មក ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះថា៖“វិញ្ញាណគថ្លង់! យើងបញ្ជាឯងឲ្យចេញពីក្មេងនេះទៅ កុំចូលវាទៀតឡើយ!”។
ឈរពីខាងក្រោយ នៅទៀបព្រះបាទារបស់ព្រះអង្គទាំងយំ ហើយចាប់ផ្ដើមធ្វើឲ្យព្រះបាទារបស់ព្រះអង្គទទឹកដោយទឹកភ្នែក រួចជូតដោយសក់ក្បាលរបស់ខ្លួន ព្រមទាំងថើបព្រះបាទារបស់ព្រះអង្គ ហើយលាបប្រេងក្រអូបទៀតផង។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ងាកទៅស្ត្រីនោះ ហើយមានបន្ទូលនឹងស៊ីម៉ូនថា៖“តើអ្នកឃើញស្ត្រីនេះទេ? ខ្ញុំបានចូលមកក្នុងផ្ទះរបស់អ្នក ហើយអ្នកមិនបានឲ្យទឹកដល់ខ្ញុំដើម្បីលាងជើងទេ រីឯនាងវិញ នាងបានធ្វើឲ្យជើងខ្ញុំទទឹកដោយទឹកភ្នែក ហើយជូតដោយសក់របស់នាងទៀត។
នៅពេលពេត្រុសនៅតែសញ្ជឹងគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានបន្ទូលនឹងគាត់ថា៖ “មើល៍! មានបុរសបីនាក់កំពុងតាមរកអ្នក!
និយាយថា៖ ‘កូនេលាសអើយ សេចក្ដីអធិស្ឋានរបស់អ្នកត្រូវបានសណ្ដាប់ហើយ រីឯការចែកទានរបស់អ្នកក៏ត្រូវបាននឹកចាំនៅចំពោះព្រះដែរ។
ដ្បិតដែលខ្ញុំបានសរសេរមកអ្នករាល់គ្នាទាំងទឹកភ្នែកជាច្រើន គឺសរសេរដោយចេញពីទុក្ខវេទនាដ៏ធំ និងការឈឺចាប់នៃចិត្ត ហើយមិនមែនដើម្បីធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្តទេ គឺដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ដែលខ្ញុំមានជាពិសេសចំពោះអ្នករាល់គ្នា។
ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ
ដ្បិតការនេះបានប្រទានដល់អ្នករាល់គ្នាដោយសារតែព្រះគ្រីស្ទ គឺមិនគ្រាន់តែឲ្យជឿលើព្រះអង្គប៉ុណ្ណោះទេ គឺថែមទាំងឲ្យរងទុក្ខដើម្បីព្រះអង្គទៀតផង
ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា
បងប្អូនអើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ដ្បិតដែលធ្វើដូច្នេះជាការស័ក្ដិសម ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាម្នាក់ៗចំពោះគ្នាទៅវិញទៅមក ក៏កំពុងចម្រើនឡើងដែរ។
ពេលនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំក៏ចង់ជួបអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក គាត់ចង់ទទួលពរជាមរតក ប៉ុន្តែត្រូវបានបដិសេធវិញ ហើយទោះបីជាគាត់បានស្វែងរកពរនោះទាំងទឹកភ្នែកក៏ដោយ ក៏រកឱកាសកែប្រែចិត្តមិនបានដែរ។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។