ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
ម៉ាកុស 2:5 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។ Khmer Christian Bible ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ អាល់គីតាប កាលអ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ |
ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។
គឺការដែលព្រះអង្គលើកលែងទោសអស់ទាំងអំពើទុច្ចរិតរបស់អ្នក ការដែលព្រះអង្គប្រោសអស់ទាំងរោគារបស់អ្នកឲ្យជា
មើល៍! ដែលទូលបង្គំមានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺសម្រាប់ជាសេចក្ដីសុខសាន្ត; គឺព្រះអង្គហើយ ដែលសំចៃទុកព្រលឹងរបស់ទូលបង្គំ ពីរណ្ដៅនៃសេចក្ដីវិនាសដោយសេចក្ដីស្រឡាញ់ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងបាបរបស់ទូលបង្គំទៅក្រោយព្រះអង្គ។
ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ នោះលោកនឹងស្កប់ចិត្តផង។ “អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់ ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ព្រះយេស៊ូវទ្រង់ងាកមកឃើញស្ត្រីនោះ ក៏មានបន្ទូលថា៖“កូនស្រីអើយ ចូរមានទឹកចិត្តឡើង! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ”។ ស្ត្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
ដ្បិតការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង?
ប៉ុន្តែមានអ្នកខ្លះក្នុងពួកគ្រូវិន័យដែលកំពុងអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្លាប់មួយចំហៀងខ្លួននោះថា៖“សម្លាញ់អើយបាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។
ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។
នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់
ខណៈដែលប៉ូលកំពុងនិយាយ បុរសនេះបានស្ដាប់។ ប៉ូលសម្លឹងមើលគាត់ ហើយឃើញថាគាត់មានជំនឿនឹងជាសះស្បើយបាន
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។
អ្នកណាក៏ដោយដែលអ្នករាល់គ្នាលើកលែងទោសអំពីរឿងអ្វីមួយ ខ្ញុំក៏លើកលែងទោសឲ្យអ្នកនោះដែរ។ ជាការពិត ប្រសិនបើខ្ញុំបានលើកលែងទោសអំពីរឿងអ្វីមួយ អ្វីដែលខ្ញុំលើកលែងទោសនោះ គឺខ្ញុំលើកលែងទោសនៅចំពោះព្រះភក្ត្រព្រះគ្រីស្ទហើយ ដោយយល់ដល់អ្នករាល់គ្នា
ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។
នោះសេចក្ដីអធិស្ឋាននៃជំនឿនឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងលើកគាត់ឡើងវិញ; ទោះបីជាគាត់បានប្រព្រឹត្តបាបក៏ដោយ ក៏នឹងត្រូវបានលើកលែងទោសឲ្យគាត់ដែរ។