Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរសស្លាប់មួយចំហៀងខ្លួននោះ​ថា៖“សម្លាញ់​អើយ​បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 កាល​ព្រះអង្គ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ថា៖​ «សម្លាញ់​អើយ!​ បាប​របស់​អ្នក​បាន​ទទួល​ការ​លើក​លែង​ទោស​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​ព្រះ‌អង្គ​ឃើញ​ជំនឿ​របស់​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​អើយ បាប​អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 លុះ​ទ្រង់​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​គេ​ដូច្នោះ ក៏​មាន​បន្ទូល​ថា អ្នក​អើយ បាប​អ្នក​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ «អ្នក​អើយ ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ!»។

សូមមើលជំពូក ចម្លង




លូកា 5:20
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​និយាយថា​៖ “កុំ​លូក​ដៃ​របស់អ្នក​ទៅ​លើ​ក្មេងប្រុស​នោះ​ឡើយ ក៏​កុំ​ធ្វើ​អ្វី​ដល់​វា​ដែរ ដ្បិត​ឥឡូវនេះ យើង​ដឹង​ហើយ​ថា​អ្នក​កោតខ្លាច​ព្រះ​មែន ពីព្រោះ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ពី​យើង​ឡើយ”។


មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។


ពេលនោះ មើល៍! មាន​គេ​នាំ​មនុស្សស្លាប់មួយចំហៀងខ្លួន​ម្នាក់​ដែល​ដេក​លើ​គ្រែ​មក​រក​ព្រះអង្គ​។ ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា៖“កូន​អើយ ចូរ​មានទឹកចិត្តឡើង​! បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ”។


ដ្បិត​ការ​ដែល​និយាយថា​: ‘បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស’ ឬ​ថា​: ‘ចូរ​ក្រោកឡើង ដើរ​ទៅចុះ’ តើ​មួយណា​ងាយ​ថា​ជាង​?


ព្រះយេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​នោះ​ថា​៖“កូន​អើយ បាប​របស់អ្នក​ត្រូវបាន​លើកលែងទោស​ហើយ”។


រួច​ព្រះយេស៊ូ​វ​មានបន្ទូល​នឹង​នាង​ថា​៖“បាប​របស់នាង​ត្រូវបាន​លើកលែងទោស​ហើយ”។


ហើយ​ពីព្រោះ​ព្រះអង្គ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ធ្វើបន្ទាល់​អំពី​មនុស្ស​ទេ ដ្បិត​ព្រះអង្គផ្ទាល់​ឈ្វេងយល់​នូវ​អ្វី​ដែល​មាន​នៅក្នុង​មនុស្ស​៕


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


ខណៈដែល​ប៉ូល​កំពុង​និយាយ បុរសនេះ​បាន​ស្ដាប់​។ ប៉ូល​សម្លឹងមើល​គាត់ ហើយ​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ជាសះស្បើយ​បាន


អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​លើកលែងទោស​អំពី​រឿង​អ្វីមួយ ខ្ញុំក៏​លើកលែងទោស​ឲ្យ​អ្នកនោះ​ដែរ​។ ជាការពិត ប្រសិនបើ​ខ្ញុំ​បាន​លើកលែងទោស​អំពី​រឿង​អ្វីមួយ អ្វីដែល​ខ្ញុំ​លើកលែងទោស​នោះ គឺ​ខ្ញុំ​លើកលែងទោស​នៅចំពោះ​ព្រះភក្ត្រ​ព្រះ​គ្រីស្ទ​ហើយ ដោយយល់ដល់​អ្នករាល់គ្នា


ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។


ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នឹង​និយាយថា​៖ “អ្នក​មាន​ជំនឿ រីឯខ្ញុំ​មាន​ការប្រព្រឹត្ត”។ ដូច្នេះ ចូរ​បង្ហាញ​ជំនឿ​របស់អ្នក​ដែល​គ្មាន​ការប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់ខ្ញុំ​តាមរយៈ​ការប្រព្រឹត្ត​របស់ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម