នៅថ្ងៃនោះ កន្លែងទាំងអស់ដែលធ្លាប់មានដើមទំពាំងបាយជូរមួយពាន់ដើម ដែលមានតម្លៃជាកាក់ប្រាក់មួយពាន់ នឹងត្រឡប់ជាអញ្ចាញ និងបន្លាវិញ។
ម៉ាកុស 12:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។ Khmer Christian Bible ព្រះអង្គចាប់ផ្ដើមមានបន្ទូលទៅពួកគេ ជារឿងប្រៀបប្រដូចថា៖ «មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរមួយ ក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅគេជារឿងប្រៀបធៀបថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងមួយសម្រាប់បញ្ជាន់ផ្លែ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផេ្សងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ នឹងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ អាល់គីតាប បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ |
នៅថ្ងៃនោះ កន្លែងទាំងអស់ដែលធ្លាប់មានដើមទំពាំងបាយជូរមួយពាន់ដើម ដែលមានតម្លៃជាកាក់ប្រាក់មួយពាន់ នឹងត្រឡប់ជាអញ្ចាញ និងបន្លាវិញ។
ព្រះអង្គមានបន្ទូលអំពីសេចក្ដីជាច្រើននឹងពួកគេ ដោយពាក្យឧបមាថា៖“មើល៍! មានអ្នកសាបព្រោះម្នាក់ចេញទៅសាបព្រោះ។
“តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។
“ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
នៅពេលជិតដល់រដូវប្រមូលផល លោកក៏ចាត់ពួកបាវបម្រើឲ្យទៅរកពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់លោក។
“អាណាចក្រស្ថានសួគ៌គឺដូចជាអ្នកដំណើរម្នាក់ដែលហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់អ្វីៗដែលលោកមានដល់ពួកគេ។
ដូច្នេះ ពួកគេឆ្លើយនឹងព្រះយេស៊ូវថា៖ “ពួកយើងមិនដឹងទេ”។ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីដែរ”៕
គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។
ព្រះយេស៊ូវទ្រង់ហៅពួកគេមក ហើយមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“តើសាតាំងអាចដេញសាតាំងយ៉ាងដូចម្ដេចបាន?
ព្រះអង្គទ្រង់បង្រៀនអំពីសេចក្ដីជាច្រើនដល់ពួកគេ ដោយពាក្យឧបមា ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖
មិនយូរថ្ងៃក្រោយមក កូនប្អូនក៏ប្រមូលរបស់របរទាំងអស់ ហើយចេញដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួន ហើយរស់នៅក្នុងភាពអបាយមុខ។
ដូច្នេះ ព្រះអង្គមានបន្ទូលថា៖“មានបុរសត្រកូលខ្ពស់ម្នាក់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលអំណាចគ្រងរាជ្យសម្រាប់ខ្លួនឯង រួចត្រឡប់មកវិញ។
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
គឺម្នាក់នេះ ដែលនៅជាមួយទូតសួគ៌ដែលនិយាយនឹងលោកនៅភ្នំស៊ីណាយ និងនៅជាមួយដូនតារបស់យើង ក្នុងសហគមន៍នៅទីរហោស្ថាន។ លោកបានទទួលព្រះបន្ទូលដ៏រស់ ដើម្បីប្រគល់មកយើង។