Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 19:12 - ព្រះគម្ពីរខ្មែរសាកល

12 ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​៖“មាន​បុរស​ត្រកូលខ្ពស់​ម្នាក់​ចេញដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​អំណាចគ្រងរាជ្យសម្រាប់​ខ្លួនឯង រួច​ត្រឡប់មកវិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មាន​បុរស​ត្រកូល​ខ្ពង់ខ្ពស់​ម្នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ ដើម្បី​ទទួល​យក​នគរ​មួយ​សម្រាប់​គាត់ រួច​ត្រូវ​ត្រលប់​មក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​ទទួល​រាជ្យមួយ រួច​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ រៀប​នឹង​ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ដើម្បី​គ្រង​រាជ្យ រួច​ត្រឡប់​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​ការ​តែង‌តាំង។ កាល​ណា​ទទួល​ការ​តែង‌តាំង​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




លូកា 19:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ’។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។


ខណៈដែល​ព្រះអង្គ​កំពុង​ប្រទានពរ​ពួកគេ ព្រះអង្គ​ក៏​ចាកចេញ​ពី​ពួកគេ ហើយ​ត្រូវបាន​លើកឡើង​ទៅ​លើមេឃ​។


ពីឡាត់​ក៏​សួរថា​៖ “អីចឹង អ្នក​ជា​ស្ដេច​?”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“គឺ​លោក​ទេតើ ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្ដេច​។ ខ្ញុំ​បាន​កើតមក​ដើម្បី​ការនេះ ហើយ​បាន​មក​ក្នុង​ពិភពលោក​ដើម្បី​ការនេះ គឺ​ដើម្បី​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ អស់អ្នក​ដែល​ជារបស់​សេចក្ដីពិត ស្ដាប់​សំឡេង​របស់ខ្ញុំ”។


ពីព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង ហើយ​ព្រះអង្គ​បាន​ផ្ដល់​ភស្តុតាង​ដល់​មនុស្ស​ទាំងអស់ ដោយ​លើក​មនុស្សនោះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។


ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ឡើងទៅ​លើមេឃ ហើយ​គង់នៅ​ខាងស្ដាំ​ព្រះ ដែល​បណ្ដា​ទូតសួគ៌ សិទ្ធិអំណាច និង​ឫទ្ធិអំណាច​ចុះចូល​នឹង​ព្រះអង្គ​៕


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម