Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 12:1 - អាល់គីតាប

1 បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មាន​បុរស​ម្នាក់​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ នឹង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

សូមមើលជំពូក ចម្លង




ម៉ាកុស 12:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំង‌បាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។


យើង​បាន​ដាំ​អ្នក ហើយ​អ្នក​ប្រៀប​បាន​នឹង ទំពាំង‌បាយជូរ​មួយ​ដើម​ដ៏​ល្អ​ប្រណីត គឺ​ដើម​ទំពាំង‌បាយជូរ​សុទ្ធ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ប្រែ​ជា ដើម​ទំពាំង‌បាយជូរ​ក្លាយ ដែល​គ្មាន​ផ្លែ​ល្អ​ទៅ​វិញ​ដូច្នេះ?


ខ្ញុំ​ជម្រាប​ទ្រង់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ខ្ញុំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។


«អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ពុក​ទៅ!”។


«សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។


លុះ​ដល់​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល ដែល​ជា​ចំណែក​របស់​គាត់។


«នគរ នៃ​អុលឡោះ ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ។


ដូច្នេះ​គេ​ឆ្លើយ​ទៅ​អ៊ីសា​ថា៖ «យើង​មិន​ដឹង​ទេ!»។ អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។


ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខ‌ងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។


អ៊ីសា​ហៅ​គេ​មក រួច​មាន​ប្រសាសន៍​ជា​ប្រស្នា​ថា៖ «តើ​អ៊ីព្លេស‌ហ្សៃតន​អាច​ដេញ​អ៊ីព្លេស​ដូច​ម្ដេច​កើត?


អ៊ីសា​ប្រើ​ពាក្យ​ប្រស្នា​បង្រៀន​គេ​អំពី​សេចក្ដី​ជា​ច្រើន។ អ៊ីសា​បង្រៀន​គេ​ថា៖


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់ ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​ការ​តែង‌តាំង។ កាល​ណា​ទទួល​ការ​តែង‌តាំង​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ។


អ្នក​ទាំង​ពីរ​សួរ​អ៊ីសា​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀង នៅ​កន្លែង​ណា?»។


អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ ចំពោះ​អ្នក​ដទៃ ទ្រង់​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ។


កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​ម៉ូសា​នេះ​ហើយ ដែល​នៅ​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​ផង នៅ​ជា​មួយ​បុព្វ‌បុរស​ផង។ ម៉ាឡា‌អ៊ីកាត់​បាន​ថ្លែង​បន្ទូល​នៃ​អុលឡោះ​មក​គាត់ នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​គាត់​បាន​ទទួល​បន្ទូល​ទ្រង់​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម