Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:34 - ព្រះគម្ពីរខ្មែរសាកល

34 នៅពេល​ជិត​ដល់​រដូវ​ប្រមូល​ផល លោក​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យទៅ​រក​ពួក​កសិករ ដើម្បី​ទទួល​ផល​ដែលជាចំណែក​របស់​លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លុះ​រដូវ​ប្រមូល​ផល​មក​ដល់ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លុះ​ដល់​រដូវ​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

34 លុះ​ដល់​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល ដែល​ជា​ចំណែក​របស់​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:34
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការទំពាំងបាយជូរ​របស់យើង ដែល​យើង​មិន​បាន​ធ្វើ​ដល់​វា​? យើង​បាន​រំពឹងចាំ​ឲ្យ​ទំពាំងបាយជូរ​បង្កើតផល ចុះ​ម្ដេចក៏​វា​បង្កើតផល​ជា​ទំពាំងបាយជូរព្រៃ​ទៅវិញ​?


ប៉ុន្តែ​ពួក​កសិករ​ចាប់​ពួក​បាវបម្រើ​របស់​លោក វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​គប់ដុំថ្មសម្លាប់​ម្នាក់ទៀត​។


“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ’។


ចុះ​នៅពេល​ម្ចាស់​ចម្ការទំពាំងបាយជូរ​មកវិញ តើ​លោក​នឹង​ធ្វើ​ដូចម្ដេច​ដល់​ពួក​កសិករ​ទាំងនោះ​?”។


ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “លោក​នឹង​បំផ្លាញជីវិត​ជន​ពាល​ទាំងនោះ​យ៉ាងសាហាវ ហើយ​ប្រវាស់​ចម្ការទំពាំងបាយជូរ​នោះ​ឲ្យ​ពួក​កសិករ​ផ្សេងទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​តាម​រដូវ”។


ទ្រង់​បាន​ចាត់​ពួក​រាជបម្រើ​ឲ្យទៅ​ហៅ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួមក្នុងពិធីមង្គលការ ប៉ុន្តែ​ពួកគេ​មិន​ព្រម​មក​ទេ​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


“ប៉ុន្តែ​កសិករ​ទាំងនោះ​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ នោះ​ទ្រព្យមរតក​នឹង​បានជា​របស់យើង’។


“ចុះ​ម្ចាស់​ចម្ការទំពាំងបាយជូរ​នឹង​ធ្វើ​ដូចម្ដេច​? លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនោះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម