ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ម៉ាកុស 10:34 - ព្រះគម្ពីរខ្មែរសាកល ពួកសាសន៍ដទៃនោះនឹងចំអកឡកឡឺយដាក់លោក ស្ដោះទឹកមាត់ដាក់លោក វាយលោកនឹងខ្សែតី ហើយសម្លាប់លោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។ Khmer Christian Bible ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក វាយនឹងខ្សែតី រួចសម្លាប់លោក ប៉ុន្ដែបីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនោះនឹងចំអកឲ្យលោក ស្តោះទឹកមាត់ដាក់លោក វាយលោកនឹងរំពាត់ ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនោះនឹងចំអកឲ្យលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ គេនឹងវាយធ្វើបាបលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្តោះដាក់ ហើយសំឡាប់លោក រួច៣ថ្ងៃក្រោយដែលស្លាប់ទៅ នោះលោកនឹងរស់ឡើងវិញ។ អាល់គីតាប ពួកនោះនឹងចំអកឲ្យគាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់គាត់ផង។ គេនឹងវាយធ្វើបាបគាត់ រួចប្រហារជីវិតគាត់។ ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។ |
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ខ្ញុំបានប្រគល់ខ្នងខ្ញុំទៅឲ្យពួកអ្នកដែលវាយ ក៏បានប្រគល់ថ្ពាល់ខ្ញុំទៅឲ្យពួកអ្នកដែលបោចពុកចង្កា; ខ្ញុំមិនបានគេចមុខពីភាពអាប់យស និងការស្ដោះទឹកមាត់ឡើយ។
លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា; លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ វាយព្រះអង្គនឹងកណ្ដាប់ដៃ ហើយទះកំផ្លៀងព្រះអង្គ
ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។
បន្ទាប់មក អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទព្រះភក្ត្រព្រះអង្គ ហើយវាយព្រះអង្គនឹងកណ្ដាប់ដៃ ទាំងនិយាយថា៖ “ព្យាករមើល៍!”។ ពួកតម្រួតក៏ទះកំផ្លៀងព្រះអង្គដែរ។
ដ្បិតព្រះអង្គកំពុងបង្រៀនពួកសិស្សរបស់ព្រះអង្គ ដោយមានបន្ទូលថា៖“កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ហើយគេនឹងសម្លាប់លោក។ បន្ទាប់ពីត្រូវគេសម្លាប់ នៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ”។
ក្រោយពីហេរ៉ូឌជាមួយនឹងពួកទាហានបានចំអកមើលងាយព្រះយេស៊ូវហើយ ទ្រង់ក៏ស្លៀកសម្លៀកបំពាក់ដ៏ភ្លឺរលោងឲ្យព្រះអង្គ ហើយបញ្ជូនព្រះអង្គទៅពីឡាត់វិញ។
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
ហើយត្រូវគេបញ្ចុះ រួចនៅថ្ងៃទីបី ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ស្របតាមព្រះគម្ពីរ