Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:10 - ព្រះគម្ពីរខ្មែរសាកល

10 ហើយ​និយាយ​នឹង​គាត់​ថា​៖ “មនុស្ស​គ្រប់គ្នា​ដាក់​ស្រាទំពាំងបាយជូរ​ល្អ​មុន ហើយ​នៅពេល​គេ​ស្រវឹង ទើប​ដាក់​ស្រាទំពាំងបាយជូរ​ដែល​អន់ជាង រីឯ​អ្នក​វិញ អ្នក​បាន​ទុក​ស្រាទំពាំងបាយជូរ​ល្អ​រហូតដល់​ឥឡូវ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ប្រាប់​ថា៖​ «អ្នក​ផង​ទាំង​ពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរ​ល្អៗ​មក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ​ ទើប​គេ​យក​ស្រាទំពាំងបាយជូរ​មិន​សូវ​ល្អ​មក​ជូន​ជា​ក្រោយ​ ប៉ុន្ដែ​អ្នក​វិញ​ អ្នក​ទុក​ស្រា​ទំពាំងបាយជូរ​ល្អៗ​រហូត​ដល់​ពេល​នេះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយ‌ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​យក​ចំណែក​អាហារ​ពី​មុខ​យ៉ូសែប​ឲ្យ​ពួកគេ ប៉ុន្តែ​ចំណែក​របស់​បេនយ៉ាមីន​មាន​ប្រាំ​ដង​ច្រើន​ជាង​ចំណែក​របស់​អ្នកឯទៀត​។ ពួកគេ​ក៏​ផឹក ហើយ​ស្រវឹងស្រឿងៗ​ជាមួយ​យ៉ូសែប​៕


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ចិត្ត​មនុស្ស​អរសប្បាយ​ដោយ​ស្រាទំពាំងបាយជូរ ក៏​ធ្វើឲ្យ​មុខ​គេ​ភ្លឺរលោង​ដោយ​ប្រេងអូលីវ ហើយ​ទ្រទ្រង់​ចិត្ត​មនុស្ស​ដោយ​អាហារ​។


រួច​ចាប់ផ្ដើម​វាយ​បាវបម្រើជាគ្នា​គាត់ ព្រមទាំង​ស៊ីផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​ផង


ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង


“ប៉ុន្តែ​អ័ប្រាហាំ​និយាយថា​: ‘កូន​អើយ ចូរ​នឹកចាំ​ថា នៅក្នុង​ជីវិត​របស់កូន កូន​ទទួលបាន​សុភមង្គល​យ៉ាងណា ហើយ​ឡាសារ​បាន​រង​ទុក្ខ​យ៉ាងណា​។ ប៉ុន្តែ​ឥឡូវនេះ គាត់​កំពុង​ទទួល​ការ​កម្សាន្តចិត្ត​នៅ​ទីនេះ រីឯ​កូន​វិញ កូន​កំពុង​រងទុក្ខវេទនា​។


ដ្បិត​អ្នកទាំងនេះ​មិនមែន​ស្រវឹង​ដូចដែល​អ្នករាល់គ្នា​គិតស្មាន​នោះ​ទេ ពីព្រោះ​ទើបតែ​ម៉ោងប្រាំបួនព្រឹក​ប៉ុណ្ណោះ​!


ដ្បិត​ពេល​ហូប ម្នាក់ៗ​ចាប់យក​អាហារ​របស់ខ្លួន​មុន រហូតដល់​មាន​អ្នកខ្លះ​នៅ​ឃ្លាន ហើយ​អ្នកខ្លះ​ស្រវឹង​។


កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។


ដ្បិត​អ្នក​ដែល​ដេកលក់ ដេកលក់​នៅ​ពេលយប់ ហើយ​អ្នក​ដែល​ស្រវឹង ក៏​ស្រវឹង​នៅ​ពេលយប់​ដែរ​។


បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ”។


រួចមក ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​បណ្ដា​វិសុទ្ធជន និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូវ​។ ពេល​ឃើញ​នាង ខ្ញុំ​ក៏​ងឿងឆ្ងល់​យ៉ាងខ្លាំង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម