ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 3:14 - ព្រះគម្ពីរខ្មែរសាកល

ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ព្យាយាម​ឲ្យ​ទៅ​ដល់​គោលដៅ​ ដើម្បី​បាន​រង្វាន់​នៃ​ការ​ត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ពី​ស្ថាន​ដ៏​ខ្ពស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខ ឲ្យ​ទទួល​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ‌ងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី​ដៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់​ពី​អុលឡោះ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ពី​សូរ៉កា ឲ្យ​ទទួល​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក



ភីលីព 3:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​មាន​ត្រឹម​យ៉ូហាន​។ តាំងពី​ពេលនោះ​មក អាណាចក្រ​របស់​ព្រះ​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​មនុស្ស​ទាំងអស់​កំពុង​ខំប្រឹងប្រជ្រៀតចូល​ទៅ​ទីនោះ​។


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។


ដ្បិត​ទុក្ខវេទនា​ដ៏ស្រាលៗ​តែមួយភ្លែត​របស់យើង​នេះ កំពុង​នាំមក​ដល់​យើង​នូវ​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ​។


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


កុំឲ្យអ្នកណា​បញ្ឆោតយករង្វាន់​របស់​អ្នករាល់គ្នា​ឡើយ ដោយ​ចេះតែចូលចិត្ត​បន្ទាបខ្លួន ហើយ​ថ្វាយបង្គំ​ទូតសួគ៌ ទាំង​ចូលជ្រៅ​ក្នុងការស្រមើស្រមៃ​ដែល​ខ្លួន​បាន​ឃើញ ក៏​អួតបំប៉ោង​ក្នុង​គំនិត​ខាងសាច់ឈាម​របស់​ខ្លួន​ដោយ​គ្មានហេតុផល


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


ដូច្នេះ ចូរឲ្យ​យើង​ចាកចេញ​ពី​គោលការណ៍បឋម​របស់​ព្រះ​គ្រីស្ទ ហើយ​ឈាន​ទៅរក​ភាពពេញវ័យ គឺ​មិនមែន​ចាក់​គ្រឹះ​សាជាថ្មី​នៃ​ការកែប្រែចិត្ត​ពី​អំពើ​ដែលនាំឲ្យស្លាប់ ជំនឿ​លើ​ព្រះ


ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


ព្រះចេស្ដា​ខាងព្រះ​របស់​ព្រះអម្ចាស់យេស៊ូវ បាន​ប្រទាន​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​សម្រាប់​ជីវិត និង​ការគោរពព្រះ តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​យើង​មក‍ក្នុង​សិរីរុងរឿង និង​គុណធម៌​របស់ព្រះអង្គផ្ទាល់​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។