យើងនាំគ្នាមកដំណាក់របស់ព្រះអង្គ! យើងនាំគ្នាថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ!
ទំនុកតម្កើង 99:9 - ព្រះគម្ពីរខ្មែរសាកល ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ចូរថ្វាយបង្គំនៅភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ជាអង្គដ៏វិសុទ្ធ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរលើកតម្កើងព្រះយេហូវ៉ាជាព្រះនៃយើង ហើយថ្វាយបង្គំនៅឯភ្នំបរិសុទ្ធរបស់ព្រះអង្គចុះ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏វិសុទ្ធ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរលើកដំកើងព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បរិសុទ្ធ។ អាល់គីតាប ចូរលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃយើង ចូរនាំគ្នាក្រាបថ្វាយបង្គំទ្រង់ តម្រង់ទៅរកភ្នំដ៏វិសុទ្ធ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងទ្រង់ជាម្ចាស់ដ៏វិសុទ្ធ! |
យើងនាំគ្នាមកដំណាក់របស់ព្រះអង្គ! យើងនាំគ្នាថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ!
ចូរឲ្យពួកគេអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដែលធំឧត្ដម និងគួរឲ្យកោតខ្លាច! ព្រះអង្គទ្រង់វិសុទ្ធ!
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ហើយថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះអង្គទ្រង់វិសុទ្ធ!
ចំណែកឯព្រះយេហូវ៉ានៃពលបរិវារវិញ ព្រះអង្គនឹងត្រូវបានលើកតម្កើងដោយសេចក្ដីយុត្តិធម៌ ព្រះដ៏វិសុទ្ធនឹងបង្ហាញអង្គទ្រង់ជាវិសុទ្ធដោយសេចក្ដីសុចរិត។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ពួកគេស្រែកទៅវិញទៅមកថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះយេហូវ៉ានៃពលបរិវារ! ផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ”។
ដ្បិតព្រះអង្គដែលមានព្រះចេស្ដា បានធ្វើការដ៏អស្ចារ្យដល់ខ្ញុំ; ព្រះនាមរបស់ព្រះអង្គវិសុទ្ធ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅភីឡាដិលភាថា: ‘ព្រះអង្គដ៏វិសុទ្ធ ព្រះអង្គដ៏ពិត ដែលកាន់កូនសោរបស់ដាវីឌ គឺព្រះអង្គដែលបើក ហើយគ្មានអ្នកណាបិទ ព្រះអង្គបិទ ក៏គ្មានអ្នកណាបើក មានបន្ទូលដូច្នេះ:
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។