Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:49 - ព្រះគម្ពីរខ្មែរសាកល

49 ដ្បិត​ព្រះអង្គ​ដែល​មានព្រះចេស្ដា បាន​ធ្វើ​ការ​ដ៏អស្ចារ្យ​ដល់​ខ្ញុំ​; ព្រះនាម​របស់​ព្រះអង្គ​វិសុទ្ធ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

49 ព្រោះ​ព្រះ​ដ៏​មាន​អំណាច​បាន​ធ្វើ​ការ​អស្ចារ្យ​ដល់​ខ្ញុំ​ ហើយ​ព្រះនាម​ព្រះអង្គ​ក៏​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 ដ្បិត​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បាន​ប្រោស សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះ‌នាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

49 អុលឡោះ​ដ៏​មាន​អំណាច​បាន​សំដែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ឈ្មោះ​របស់​ទ្រង់​ពិត​ជា​វិសុទ្​មែន!

សូមមើលជំពូក ចម្លង




លូកា 1:49
21 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ព្រះអង្គ​បាន​ចាត់​សេចក្ដីប្រោសលោះ​ឲ្យទៅ​ឯ​ប្រជារាស្ត្រ​របស់ព្រះអង្គ ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​; ព្រះនាម​របស់ព្រះអង្គ​វិសុទ្ធ ហើយ​គួរឲ្យកោតខ្លាច​។


តើ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​នេះ​ជា​នរណា​? គឺ​ព្រះយេហូវ៉ា​ដ៏ខ្លាំងពូកែ និង​ដ៏មានព្រះចេស្ដា គឺ​ព្រះយេហូវ៉ា​ដ៏មានព្រះចេស្ដា​ក្នុង​ចម្បាំង​។


ចូរឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដែល​ធំឧត្ដម និង​គួរឲ្យកោតខ្លាច​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!


ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ចូរ​ថ្វាយបង្គំ​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ជា​អង្គ​ដ៏វិសុទ្ធ​!​៕


ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ពួកគេ​ស្រែក​ទៅវិញទៅមក​ថា​៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​! ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ”។


តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។


ព្រះយេស៊ូវ​អនុញ្ញាត​ឲ្យ​ពួកវា​។ វិញ្ញាណអសោច​ទាំងនោះ​ក៏​ចេញទៅ​ចូល​ក្នុង​ជ្រូក​។ ហ្វូង​ជ្រូក​ប្រមាណ​ពីរពាន់​ក្បាល​នោះ បាន​បោល​ចុះ​តាម​ចំណោតភ្នំ​ទៅក្នុង​បឹង ហើយ​លង់ទឹកងាប់​ក្នុង​បឹង​នោះ​អស់ទៅ​។


ដ្បិត​ព្រះអង្គ​បាន​ទតមើលដោយព្រះហឫទ័យសន្ដោស​ដល់​ភាពតូចទាប​របស់​ទាសី​ព្រះអង្គ‍។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថាជាអ្នកមានព្រះពរ


សេចក្ដីមេត្តា​របស់​ព្រះអង្គ មាន​ដល់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ​។


ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


សត្វមានជីវិត​ទាំង​បួន​នោះ សត្វ​នីមួយៗ​មាន​ស្លាប​ប្រាំមួយ ហើយ​មាន​ភ្នែក​ពេញខ្លួន​ទាំង​នៅជុំវិញ និង​ខាងក្នុង​។ សត្វទាំងនោះ​ពោល​ឥតឈប់ឈរ​ទាំងយប់ទាំងថ្ងៃ​ថា៖ “វិសុទ្ធ​! វិសុទ្ធ​! វិសុទ្ធ​! ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ព្រះអង្គ​ដែល​គង់នៅ​តាំងពីដើម គង់នៅ​សព្វថ្ងៃ ហើយ​ដែល​ត្រូវ​យាង​មក​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម