ព្រះយេហូវ៉ាត្រូវបានតម្កើងឡើងលើប្រជាជាតិទាំងអស់; សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃ។
ទំនុកតម្កើង 99:2 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ធំឧត្ដមនៅស៊ីយ៉ូន ព្រះអង្គត្រូវបានលើកតម្កើងលើប្រជាជាតិទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាធំអស្ចារ្យនៅក្រុងស៊ីយ៉ូន ព្រះអង្គថ្កើងឡើងលើសជាតិសាសន៍ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូន ទ្រង់ខ្ពស់លើសអស់ទាំងបណ្តាជន អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។ |
ព្រះយេហូវ៉ាត្រូវបានតម្កើងឡើងលើប្រជាជាតិទាំងអស់; សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃ។
ព្រះអង្គទ្រង់បង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមយើង ហើយបង្ក្រាបជាតិសាសន៍ទាំងឡាយឲ្យនៅក្រោមជើងរបស់យើង។
ព្រះអង្គទ្រង់គ្រប់គ្រងជារៀងរហូតដោយព្រះចេស្ដារបស់ព្រះអង្គ ព្រះនេត្ររបស់ព្រះអង្គគន់មើលប្រជាជាតិនានា; សូមកុំឲ្យមនុស្សបះបោរលើកខ្លួនឡើងឡើយ! សេឡា
ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល; ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្ពស់លើព្រះទាំងអស់!
ពួកអ្នកដែលរស់នៅស៊ីយ៉ូនអើយ ចូរស្រែកហ៊ោ ហើយច្រៀងដោយអំណរ ដ្បិតអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទ្រង់ធំឧត្ដមនៅកណ្ដាលអ្នករាល់គ្នា!”៕
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕