Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 47:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​ទ្រង់​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​យើង ហើយ​បង្ក្រាប​ជាតិសាសន៍​ទាំងឡាយ​ឲ្យ​នៅក្រោម​ជើង​របស់យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​បង្ក្រាប​ជាតិ​សាសន៍ទាំង​ឡាយ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង ហើយ​នគរ​នានា នៅ​ក្រោម​ជើង​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា ឲ្យ​ធ្វើ​ជា​ចំណុះ​យើង ហើយ​ដាក់​ប្រជា‌ជាតិ​នានា ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​បង្ក្រាប​ជន​ទាំង‌ឡាយ​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ ព្រម​ទាំង​នគរ​ផ្សេងៗ ឲ្យ​នៅ​ក្រោម​ជើង​យើង​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទ្រង់​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា ឲ្យ​ធ្វើ​ជា​ចំណុះ​យើង ហើយ​ដាក់​ប្រជា‌ជាតិ​នានា ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 47:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។


គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​សងសឹក​ជំនួស​ខ្ញុំ ហើយ​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​ខ្ញុំ​។


ចូរ​មក​មើល​កិច្ចការ​របស់​ព្រះ គឺ​ការប្រព្រឹត្ត​ដ៏​គួរឲ្យស្ញែងខ្លាច​ចំពោះ​មនុស្សលោក​។


នោះ​យើង​នឹង​បង្ក្រាប​សត្រូវ​របស់ពួកគេ​ក្នុងមួយរំពេច ហើយ​ដៃ​របស់យើង​នឹង​បែរមក​ទាស់នឹង​បច្ចាមិត្ត​របស់ពួកគេ​វិញ”។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ធំឧត្ដម ហើយ​ជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​អស់ទាំង​ព្រះ​។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


ដ្បិត​ព្រះអង្គ​ត្រូវតែ​សោយរាជ្យ រហូតដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ​ទាំងអស់​នៅ​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ​។


ព្រះអង្គ​នឹង​បំផ្លាស់បំប្រែ​រូបកាយ​តូចទាប​របស់យើង​នេះ ឲ្យ​បាន​ដូច​ព្រះកាយ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឫទ្ធានុភាព​ដែល​អាច​ទាំង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ចុះចូល​នឹង​ព្រះអង្គ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម