ពីអ្នកទាំងនេះហើយ ដែលប្រជាជាតិតាមតំបន់ឆ្នេរសមុទ្របានបែកខ្ញែកទៅតាមស្រុករបស់ខ្លួន គឺនីមួយៗបានបែកខ្ញែកតាមភាសា និងតាមគ្រួសារ ទៅក្នុងប្រជាជាតិរបស់ខ្លួន។
ទំនុកតម្កើង 97:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យផែនដីត្រេកអរ! ចូរឲ្យកោះជាច្រើនអរសប្បាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យផែនដីបានត្រេកអរ ចូរឲ្យកោះជាច្រើនរីករាយឡើង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់គ្រប់គ្រង គួរឲ្យផែនដីអរសប្បាយឡើង គួរឲ្យពួកកោះដ៏មានជាច្រើន មានសេចក្ដីអំណរដែរ អាល់គីតាប អុលឡោះតាអាឡាគ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ! |
ពីអ្នកទាំងនេះហើយ ដែលប្រជាជាតិតាមតំបន់ឆ្នេរសមុទ្របានបែកខ្ញែកទៅតាមស្រុករបស់ខ្លួន គឺនីមួយៗបានបែកខ្ញែកតាមភាសា និងតាមគ្រួសារ ទៅក្នុងប្រជាជាតិរបស់ខ្លួន។
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ចូរឲ្យប្រជាជាតិនានាភ័យញ័រ! ព្រះអង្គគង់លើចេរ៉ូប៊ីន ចូរឲ្យផែនដីរញ្ជួយ!
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំនឹងលាតព្រះហស្តរបស់ព្រះអង្គម្ដងទៀតជាលើកទីពីរ ដើម្បីលោះសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ពីអាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និងពីកោះទាំងឡាយនៅសមុទ្រមកវិញ។
កោះទាំងឡាយបានឃើញ ក៏ភ័យខ្លាច ចុងបំផុតនៃផែនដីក៏ញ័ររន្ធត់; ពួកវាចូលមកជិត ក៏មកដល់។
គាត់មិនចុះខ្សោយ ឬធ្លាក់ទឹកចិត្តឡើយ រហូតទាល់តែបានស្ថាបនាសេចក្ដីយុត្តិធម៌ឡើងនៅលើផែនដី ហើយកោះទាំងឡាយនឹងរំពឹងលើក្រឹត្យវិន័យរបស់គាត់”។
កោះទាំងឡាយអើយ ចូរស្ដាប់ខ្ញុំចុះ! ជាតិសាសន៍នានាដែលនៅឆ្ងាយអើយ ចូរប្រុងស្ដាប់ចុះ! ព្រះយេហូវ៉ាបានត្រាស់ហៅខ្ញុំតាំងពីផ្ទៃម្ដាយ ព្រះអង្គបានលើកឡើងនូវឈ្មោះខ្ញុំតាំងពីក្នុងពោះម្ដាយខ្ញុំ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
សេចក្ដីសុចរិតយុត្តិធម៌របស់យើងនៅជិតបង្កើយ សេចក្ដីសង្គ្រោះរបស់យើងបានចេញទៅ ដើមដៃរបស់យើងនឹងជំនុំជម្រះជាតិសាសន៍ទាំងឡាយ។ កោះនានានឹងទន្ទឹងរង់ចាំយើង ក៏នឹងរំពឹងចាំដើមដៃរបស់យើងផង។
មែនហើយ កោះទាំងឡាយនឹងទន្ទឹងរង់ចាំយើង ហើយសំពៅតើស៊ីសនឹងមកមុនគេ ដើម្បីនាំកូនប្រុសៗរបស់អ្នកមកពីទីឆ្ងាយ ព្រមទាំងនាំប្រាក់ និងមាសរបស់ពួកគេមកជាមួយផង សម្រាប់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក សម្រាប់អង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នក។
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
គឺយ៉ូហាននេះហើយ ជាម្នាក់ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ !’ ”។
សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
សូមឲ្យមានព្រះពរដល់អាណាចក្រដែលនឹងមកដល់ គឺអាណាចក្ររបស់ដាវីឌដូនតារបស់យើង! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ព្រះអង្គបានស្រោចស្រង់យើងពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងអាណាចក្ររបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
ដោយពោលថា៖ “ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ជាព្រះដែលគង់នៅសព្វថ្ងៃ និងគង់នៅតាំងពីដើមអើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ! ដ្បិតព្រះអង្គបានទទួលព្រះចេស្ដាដ៏ធំឧត្ដមរបស់ព្រះអង្គ ហើយបានសោយរាជ្យ។