Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:5 - ព្រះគម្ពីរខ្មែរសាកល

5 ពី​អ្នកទាំងនេះ​ហើយ ដែល​ប្រជាជាតិ​តាម​តំបន់ឆ្នេរសមុទ្រ​បាន​បែកខ្ញែក​ទៅតាម​ស្រុក​របស់ខ្លួន គឺ​នីមួយៗ​បាន​បែកខ្ញែក​តាម​ភាសា និង​តាម​គ្រួសារ ទៅក្នុង​ប្រជាជាតិ​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វបុរស​របស់​ប្រជា‌ជាតិ​នានា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គឺ​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​នៅ​ក្នុង​អស់​ទាំង​កោះ​របស់​នគរ​ទាំង​ប៉ុន្មាន តាម​ស្រុក តាម​ភាសា តាម​គ្រួ ហើយ​តាម​នគរ​របស់​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វ‌បុរស​របស់​ប្រជា‌ជាតិ​នា​នា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​ហាំ តាម​គ្រួសារ តាម​ភាសា តាម​ស្រុក និង​តាម​ប្រជាជាតិ​របស់ខ្លួន​។


ហេប៊ើរ​បង្កើត​កូនប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ផាលេក ពីព្រោះ​ផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​ជំនាន់​គាត់ ហើយ​ប្អូនប្រុស​របស់គាត់​ឈ្មោះ​យ៉ុកថាន​។


ទាំងនេះ​ហើយ ជា​ពូជអម្បូរ​របស់​ពួក​កូនប្រុស​ណូអេ តាម​វង្សត្រកូល​នៅក្នុង​ប្រជាជាតិ​របស់ពួកគេ ហើយ​ប្រជាជាតិ​នានា​បាន​បែកខ្ញែក​ទៅលើ​ផែនដី​ចេញពី​អ្នកទាំងនេះ ក្រោយពី​ទឹកជំនន់​៕


ពួក​កូនប្រុស​របស់​យ៉ាវ៉ាន មាន​អេលីសា តើស៊ីស គីទីម និង​ដូដានីម​។


ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


បី​នាក់​នេះ​ជា​កូនប្រុស​របស់​ណូអេ ហើយ​មាន​មនុស្ស​បែកខ្ញែក​ចេញពី​អ្នកទាំងនេះ ទៅ​ផែនដី​ទាំងមូល​។


ពួក​ស្ដេច​នៃ​តើស៊ីស និង​កោះ​នានា​នឹង​នាំ​សួយសារអាករ​មក ពួក​ស្ដេច​នៃ​សេបា និង​សាបា​នឹង​ថ្វាយ​ជំនូន​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


ដោយហេតុនេះ នៅ​ទិសខាងកើត ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះយេហូវ៉ា នៅតាម​កោះ​នៃ​សមុទ្រ ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល​។


មើល៍! ប្រជាជាតិ​នានា​ប្រៀបដូចជា​តំណក់​មួយ​ពី​ធុងទឹក ហើយ​ត្រូវបាន​ចាត់ទុក​ដូចជា​ធូលី​នៅលើ​ត្រាជូ​; មើល៍! ព្រះអង្គ​ទ្រង់​លើក​កោះ​នានា​ឡើង ដូចជា​របស់​ម៉ដ្ដ​។


កោះ​ទាំងឡាយ​បាន​ឃើញ ក៏​ភ័យខ្លាច ចុងបំផុត​នៃ​ផែនដី​ក៏​ញ័ររន្ធត់​; ពួកវា​ចូលមកជិត ក៏​មក​ដល់​។


ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!


គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។


ក្រោយមក ទ្រង់​នឹង​បែរ​ព្រះភក្ត្រ​របស់ទ្រង់​ទៅ​រក​កោះ​ទាំងឡាយ ហើយ​វាយយក​ជាច្រើន​ផង ប៉ុន្តែ​នឹង​មាន​អ្នកដឹកនាំ​ម្នាក់​បញ្ឈប់​ការត្មះតិះដៀល​របស់ទ្រង់ មិនត្រឹមតែប៉ុណ្ណោះ គាត់​នឹង​ធ្វើឲ្យ​ការត្មះតិះដៀល​របស់ទ្រង់​ត្រឡប់ទៅ​លើ​ទ្រង់​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម