ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ព្រះអង្គទ្រង់ធំឧត្ដមណាស់ ព្រះអង្គបានពាក់សិរីរុងរឿង និងអានុភាពជាព្រះពស្ត្រ!
ទំនុកតម្កើង 96:6 - ព្រះគម្ពីរខ្មែរសាកល កិត្តិយស និងអានុភាពនៅចំពោះព្រះអង្គ ឫទ្ធានុភាព និងសិរីរុងរឿងនៅក្នុងទីវិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិត្តិយស និងតេជានុភាពស្ថិតនៅចំពោះព្រះអង្គ ឥទ្ធិឫទ្ធិ និងសោភ័ណភាព នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញ ទៅដោយឫទ្ធិបារមីដ៏ថ្កុំថ្កើងរុងរឿង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កិត្តិយស នឹងតេជានុភាពនៅចំពោះទ្រង់ ឥទ្ធិឫទ្ធិ នឹងភាពលំអនៅក្នុងទីបរិសុទ្ធរបស់ទ្រង់ អាល់គីតាប មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីទ្រង់ ដំណាក់របស់ទ្រង់ពោរពេញ ទៅដោយអំណាចដ៏ថ្កុំថ្កើងរុងរឿង។ |
ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ព្រះអង្គទ្រង់ធំឧត្ដមណាស់ ព្រះអង្គបានពាក់សិរីរុងរឿង និងអានុភាពជាព្រះពស្ត្រ!
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿងរបស់ព្រះ លំហអាកាសប្រកាសអំពីស្នាព្រះហស្តរបស់ព្រះអង្គ។
ខ្ញុំបានទូលសុំសេចក្ដីមួយពីព្រះយេហូវ៉ា ជាសេចក្ដីដែលខ្ញុំស្វែងរក គឺឲ្យខ្ញុំរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ដើម្បីផ្ចង់មើលសោភ័ណភាពរបស់ព្រះយេហូវ៉ា និងដើម្បីស្វែងយល់នៅក្នុងព្រះវិហាររបស់ព្រះអង្គ។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យក្ដាន់ញីកើតកូន ហើយធ្វើឲ្យព្រៃអស់រលីង។ នៅក្នុងព្រះវិហាររបស់ព្រះអង្គ អ្វីៗទាំងអស់ស្រែកឡើងថា៖ “សិរីរុងរឿង!”។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។