ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 93:5 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សេចក្ដីបន្ទាល់របស់ព្រះអង្គគួរឲ្យទុកចិត្តណាស់ ភាពវិសុទ្ធសមនឹងដំណាក់របស់ព្រះអង្គជារៀងដរាប!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ នៅអស់កល្បតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យ របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ អស់ទាំងសេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែពិតប្រាកដ សេចក្ដីបរិសុទ្ធសំណំនៅដំណាក់ទ្រង់ នៅអស់កល្បតទៅផង។ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ហ៊ូកុំ របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយដំណាក់របស់ទ្រង់ជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។ |
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
សេចក្ដីបន្ទាល់របស់ព្រះអង្គអស្ចារ្យណាស់ ដូច្នេះព្រលឹងរបស់ទូលបង្គំបានរក្សាសេចក្ដីបន្ទាល់នោះ។
ព្រះអង្គបានបង្គាប់ឲ្យមានសេចក្ដីបន្ទាល់របស់ព្រះអង្គដោយសេចក្ដីសុចរិតយុត្តិធម៌ និងដោយសេចក្ដីស្មោះត្រង់ទាំងស្រុង។
សេចក្ដីបន្ទាល់របស់ព្រះអង្គសុចរិតជារៀងរហូត; សូមធ្វើឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងមានជីវិតរស់។
ចូរថ្វាយដល់ព្រះយេហូវ៉ានូវសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ។
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ហើយថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះអង្គទ្រង់វិសុទ្ធ!
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ចូរថ្វាយបង្គំនៅភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ជាអង្គដ៏វិសុទ្ធ!៕
ចាកចេញទៅ! ចាកចេញទៅ! ចូរចេញពីទីនោះទៅ កុំពាល់របស់សៅហ្មងឡើយ! អ្នកដែលលើកសែងភាជនៈរបស់ព្រះយេហូវ៉ាអើយ ចូរចេញពីកណ្ដាលបាប៊ីឡូនទៅ ចូរជម្រះខ្លួនចុះ!
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
ព្រះជាវិញ្ញាណ ហើយអ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំក្នុងវិញ្ញាណ និងសេចក្ដីពិត”។
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕