Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 93 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


រាជ្យ​ដ៏​ថ្កុំ​ថ្កើង​របស់​ព្រះ

1 ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌យេហូវ៉ា​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។

2 បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ តាំង​ពី​បុរាណ​រៀង​មក ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប។

3 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ជំនន់​បាន​ជន់​ឡើង ជំនន់​បាន​បន្លឺ​សំឡេង​ឡើង គឺ​ជំនន់​បាន​បន្លឺ​សំឡេង​ឡើង យ៉ាង​គគ្រឹកគគ្រេង។

4 ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!

5 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ពិត​ប្រាកដ ភាព​បរិសុទ្ធ​ស័ក្ដិ‌សម​នឹង​ដំណាក់​ព្រះ‌អង្គ នៅ​អស់‌កល្ប​តរៀង​ទៅ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម