រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ទំនុកតម្កើង 92:8 - ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯព្រះអង្គវិញ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់អស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអង្គវិញ នៅស្ថានលើ ព្រះអង្គនៅតែជាព្រះអម្ចាស់ជានិច្ច! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះដ៏ខ្ពស់បំផុតដរាបដល់អស់កល្បរៀងទៅ អាល់គីតាប រីឯទ្រង់វិញ នៅសូរ៉កា ទ្រង់នៅតែជាអុលឡោះតាអាឡាជានិច្ច! |
រីឯចំពោះពួកអ្នកដែលបែរចេញទៅផ្លូវវៀចវេររបស់ខ្លួន ព្រះយេហូវ៉ានឹងនាំពួកគេទៅជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ដ្បិតពួកគេនឹងត្រូវបានកាត់ចោលក្នុងមួយរំពេចដូចស្មៅ ហើយក្រៀមស្វិតដូចស្មៅទន់ដ៏ខៀវខ្ចីដែរ។
វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវជាន់ឈ្លីទូលបង្គំ ដ្បិតមនុស្សជាច្រើនវាយប្រហារទូលបង្គំដោយអំនួត!
រហូតដល់ខ្ញុំចូលទៅក្នុងទីវិសុទ្ធរបស់ព្រះ ទើបខ្ញុំយល់ច្បាស់នូវចុងបញ្ចប់របស់ពួកគេ។
ព្រះអង្គពិតជាដាក់ពួកគេនៅកន្លែងរអិល ព្រះអង្គបានទម្លាក់ពួកគេទៅក្នុងសេចក្ដីហិនវិនាស។
ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គតែមួយប៉ុណ្ណោះ ដែលព្រះនាមរបស់ព្រះអង្គគឺយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតនៅលើផែនដីទាំងមូល៕
ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ទ្រង់ខ្លាំងពូកែជាងសំឡេងទឹកដ៏ច្រើន គឺខ្លាំងពូកែជាងរលកសមុទ្រទៅទៀត។
ប្រសិនបើអ្នកឃើញមានការសង្កត់សង្កិនលើអ្នកក្រីក្រ ឬមានការបំពានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណាមួយ ក៏កុំភ្ញាក់ផ្អើលនឹងការនោះឡើយ ដ្បិតនៅលើអ្នកធំ មានអ្នកធំត្រួតត្រាលើគេ ហើយក៏មានអ្នកដែលធំជាងនៅលើពួកគេទៀតផង។