ទំនុកតម្កើង 9:5 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានស្ដីបន្ទោសប្រជាជាតិនានា ព្រះអង្គបានបំផ្លាញមនុស្សអាក្រក់ ព្រះអង្គបានលុបឈ្មោះពួកគេចោលជារៀងរហូតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបន្ទោសសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូតតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបន្ទោសដល់សាសន៍ដទៃទាំងប៉ុន្មាន ក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញ ទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ អាល់គីតាប ទ្រង់គំរាមកំហែងជាតិសាសន៍នានា ទ្រង់បានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ទ្រង់លុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។ |
ហេតុអ្វីបានជាប្រជាជាតិនានាច្រឡោតខឹង ហើយជាតិសាសន៍ទាំងឡាយប៉ុនប៉ងការឥតបានការដូច្នេះ?
ព្រះអង្គនឹងបំផ្លាញអ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាទ្រង់ស្អប់ខ្ពើមមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត។
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។
ហេតុអ្វីបានជាប្រជាជាតិនានានិយាយថា៖ “ព្រះរបស់ពួកគេនៅឯណា” ដូច្នេះ? សូមឲ្យការសងសឹកនៃឈាមបាវបម្រើរបស់ព្រះអង្គដែលត្រូវបានបង្ហូរនោះ ត្រូវបានស្គាល់នៅក្នុងចំណោមប្រជាជាតិនានានៅចំពោះភ្នែកយើងខ្ញុំផង។
ពន្លឺរបស់មនុស្សសុចរិតធ្វើឲ្យអរសប្បាយ រីឯចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងចាត់វិធានការ អ្នករាល់គ្នានឹងជាន់ឈ្លីមនុស្សអាក្រក់។ ជាការពិត ពួកគេនឹងទៅជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។