Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:12 - ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​អ្នកណា​មិន​បែរមកវិញ​ទេ ព្រះ​ក៏​សំលៀង​ដាវ​របស់ព្រះអង្គ ហើយ​យឹត​ធ្នូ​តម្រង់​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត ព្រះ‌អង្គ​នឹង​សំលៀង​ដាវ ព្រះ‌អង្គ​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ គេ នឹង​សំលៀង​មុខ​ដាវ ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត នោះ​ទ្រង់​នឹង​សំលៀង​ដាវ ទ្រង់​បាន​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មនុស្ស​អាក្រក់​មិន​ដូរ​គំនិត​ទេ គេ​ នឹង​សំលៀង​មុខ​ដាវ ហើយ​យឹត​ធ្នូ​ប្រុង​ប្រៀប​បាញ់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​; ព្រះអង្គ​បាន​កាត់​ចំណង​របស់​មនុស្ស​អាក្រក់​ហើយ​!”។


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូម​ទុកវិញ​នូវ​សេចក្ដីទើសចិត្ត​របស់ព្រះអង្គ​ចំពោះ​យើងខ្ញុំ​ផង​!


ព្រះអង្គ​បាន​ស្ដីបន្ទោស​ប្រជាជាតិ​នានា ព្រះអង្គ​បាន​បំផ្លាញ​មនុស្ស​អាក្រក់ ព្រះអង្គ​បាន​លុប​ឈ្មោះ​ពួកគេ​ចោល​ជារៀងរហូតអស់កល្បជានិច្ច​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


ដ្បិត​ដាវ​របស់យើង​បាន​ផឹកឆ្អែត​នៅ​លើមេឃ​ហើយ មើល៍! វា​នឹង​ចុះមក​លើ​ជនជាតិអេដំ​ដើម្បី​ជំនុំជម្រះ គឺ​ចុះមក​លើ​ប្រជាជន​ដែល​យើង​បាន​ញែកចេញបំផ្លាញ​!


ឥឡូវនេះ ពូថៅ​ដាក់​នៅនឹង​គល់​ដើមឈើ​រួចហើយ ដូច្នេះ​អស់ទាំង​ដើមឈើ​ដែល​មិន​បង្កើត​ផល​ល្អ នឹង​ត្រូវបាន​កាប់ចោល ហើយ​បោះទៅ​ក្នុង​ភ្លើង​។


ដូច្នេះ ចូរ​កែប្រែចិត្ត ហើយ​បែរមកវិញ ដើម្បីឲ្យ​បាប​របស់អ្នករាល់គ្នា​ត្រូវបាន​លុបចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម