សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ទំនុកតម្កើង 9:11 - ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ ដែលគង់នៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះ ចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង អាល់គីតាប ចូរនាំគ្នាច្រៀងលើកតម្កើងអុលឡោះតាអាឡា ដែលនៅក្រុងស៊ីយ៉ូន ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់! |
សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ចូរច្រៀងសរសើរតម្កើងអំពីសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយការសរសើរតម្កើងដ៏រុងរឿងដល់ព្រះអង្គចុះ!
ផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា គឺភ្នំស៊ីយ៉ូនដែលព្រះអង្គទ្រង់ស្រឡាញ់។
“ដោយព្រោះគេបានស្រឡាញ់យើង ដូច្នេះយើងនឹងរំដោះគេ ដោយព្រោះគេបានស្គាល់នាមរបស់យើង ដូច្នេះយើងនឹងលើកគេឲ្យរួចផុត។
ចូរនិយាយនៅកណ្ដាលចំណោមប្រជាជាតិថា៖ “ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ហើយពិភពលោកក៏ត្រូវបានតាំងឡើង វាមិនរង្គើឡើយ; ព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់”។
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕
ផ្ទុយទៅវិញ អ្នករាល់គ្នាបានចូលមកដល់ភ្នំស៊ីយ៉ូន និងទីក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺយេរូសាឡិមនៃមេឃ ហើយបានមកដល់ការជួបជុំរបស់បណ្ដាទូតសួគ៌ដ៏ច្រើនរាប់មិនអស់
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។