Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:5 - ព្រះគម្ពីរខ្មែរសាកល

5 ចូរ​មក​មើល​កិច្ចការ​របស់​ព្រះ គឺ​ការប្រព្រឹត្ត​ដ៏​គួរឲ្យស្ញែងខ្លាច​ចំពោះ​មនុស្សលោក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ចូរ​មក​មើល​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើចុះ! ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ក្នុង​កិច្ច​ការ​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ដល់​ពួក​កូន​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះ‌ហស្ដ របស់​ព្រះ‌ជាម្ចាស់! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​ចំពោះ​មនុស្ស​លោក គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា‌ដៃ របស់​អុលឡោះ​! កិច្ចការ​ដែល​ទ្រង់​ធ្វើ​ចំពោះ​មនុស្ស​លោក គួរ​ឲ្យ​សរសើរ​ណាស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​កិច្ចការដ៏អស្ចារ្យ​ដែលធ្វើ​នៅ​ដែនដី​របស់​ហាំ និង​កិច្ចការដែល​គួរឲ្យស្ញែងខ្លាច​នៅ​សមុទ្រ​ក្រហម​។


កិច្ចការ​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ធំឧត្ដម ក៏​ត្រូវបាន​ស្រាវជ្រាវ​ដោយ​អស់អ្នក​ដែល​ពេញចិត្ត​នឹង​កិច្ចការទាំងនោះ​។


មក៍! មើល​កិច្ចការ​របស់​ព្រះយេហូវ៉ា​ចុះ​! គឺ​របៀបដែល​ព្រះអង្គ​បាន​ទម្លាក់​ការហិនវិនាស​លើ​ផែនដី


ហើយ​បញ្ឈប់​សង្គ្រាម​រហូតដល់​ចុងបំផុត​នៃ​ផែនដី ព្រមទាំង​បំបាក់​ធ្នូ កាច់​លំពែង ហើយ​ដុត​រទេះចម្បាំង​ដោយ​ភ្លើង​ផង​។


ព្រះអង្គ​ទ្រង់​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​យើង ហើយ​បង្ក្រាប​ជាតិសាសន៍​ទាំងឡាយ​ឲ្យ​នៅក្រោម​ជើង​របស់យើង​។


ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។


ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។


ចូរឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដែល​ធំឧត្ដម និង​គួរឲ្យកោតខ្លាច​! ព្រះអង្គ​ទ្រង់​វិសុទ្ធ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម