ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
ទំនុកតម្កើង 89:39 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានផ្ដាច់សេចក្ដីសញ្ញា ជាមួយអ្នកបម្រើព្រះអង្គ ក៏បានបង្អាប់មកុដរបស់គេ ដោយទម្លាក់ចុះទៅដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានទម្លាក់មកុដរាជ្យ របស់ព្រះរាជាទៅដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលើកចោលសេចក្ដីសញ្ញានៃអ្នកបំរើទ្រង់ ក៏បានបង្អាប់មកុដ ដោយបោះចុះទៅដី អាល់គីតាប ទ្រង់បានផ្ដាច់សម្ពន្ធមេត្រី ជាមួយអ្នកបម្រើរបស់ទ្រង់ ទ្រង់បានទំលាក់មកុដរាជ្យ របស់ស្តេចទៅដី។ |
ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
សត្រូវតាមបៀតបៀនព្រលឹងរបស់ទូលបង្គំ គេបានជាន់ឈ្លីជីវិតរបស់ទូលបង្គំដល់ដី គេបានធ្វើឲ្យទូលបង្គំរស់នៅក្នុងទីងងឹត ដូចជាមនុស្សដែលស្លាប់ជាយូរមកហើយ។
ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំថយទៅក្រោយវិញនៅចំពោះបច្ចាមិត្ត ហើយពួកអ្នកដែលស្អប់យើងខ្ញុំបានរឹបជាន់យកតាមអំពើចិត្ត។
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញការលំបាក ព្រះអង្គបានឲ្យយើងខ្ញុំផឹកស្រានៃសេចក្ដីងេកងោក។
ពួកគេបានដុតទីវិសុទ្ធរបស់ព្រះអង្គ ក៏បានបន្ទាបបន្ថោកដំណាក់នៃព្រះនាមរបស់ព្រះអង្គដល់ដី។
នោះខ្ញុំក៏និយាយថា៖ “ការដែលខ្ញុំឈឺផ្សាមកពីការនេះឯង គឺព្រះហស្តស្ដាំរបស់ព្រះដ៏ខ្ពស់បំផុតបានប្រែប្រួលហើយ”។
ព្រះអង្គនឹងបន្ទាបបន្ទាយដែលមានកំពែងខ្ពស់របស់អ្នកចុះ ហើយពង្រាបវា ព្រមទាំងបោះវាទៅលើដី គឺទៅក្នុងធូលី៕
ដូច្នេះ យើងបានបន្ទាបបន្ថោកពួកមេដឹកនាំនៃទីវិសុទ្ធ ហើយបានប្រគល់យ៉ាកុបទៅការញែកចេញបំផ្លាញ ក៏បានប្រគល់អ៊ីស្រាអែលទៅការត្មះតិះដៀល”៕
ព្រះយេស៊ូវមានបន្ទូលតបថា៖“ឥឡូវនេះ អ្នកមិនយល់អ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្តែក្រោយពីការទាំងនោះ អ្នកនឹងយល់”។