សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 85:9 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីសង្គ្រោះរបស់ព្រះអង្គពិតជានៅជិតអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យសិរីរុងរឿងស្ថិតនៅក្នុងស្រុករបស់យើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង អាល់គីតាប ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។ |
សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
ពេលនោះ ព្រះយេហូវ៉ានឹងនិម្មិតបង្កើតពពកនៅពេលថ្ងៃ ហើយផ្សែង និងពន្លឺនៃអណ្ដាតភ្លើងនៅពេលយប់ ពីលើអស់ទាំងទីកន្លែងនៃភ្នំស៊ីយ៉ូន និងពីលើអង្គប្រជុំរបស់នាង ដ្បិតនឹងមានបារាំមួយលើអស់ទាំងសិរីរុងរឿង
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
ដ្បិតយើងនឹងធ្វើជាកំពែងភ្លើងនៅជុំវិញនាង ក៏ធ្វើជាសិរីរុងរឿងនៅកណ្ដាលនាងដែរ’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។
ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះ ក្រោយពីព្រះអង្គបានចាត់ខ្ញុំឲ្យទៅសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ គឺឲ្យទៅឯបណ្ដាប្រជាជាតិដែលប្លន់អ្នករាល់គ្នា ដ្បិតអ្នកណាដែលប៉ះពាល់អ្នករាល់គ្នា គឺបានប៉ះពាល់ប្រស្រីព្រះនេត្ររបស់ព្រះអង្គហើយ។
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ!