ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 70:5 - ព្រះគម្ពីរខ្មែរសាកល

ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត​; ឱ​ព្រះ​អើយ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំបង្អង់​ឡើយ!។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ទូលបង្គំ​ផង! ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​អើយ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ខ្ញុំ​ផង! ទ្រង់​តែង​តែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក



ទំនុកតម្កើង 70:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត រីឯ​ចិត្ត​របស់ទូលបង្គំ​ក៏​រងរបួស​នៅ​ខាងក្នុង​ទូលបង្គំ​ដែរ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! នៅពេល​ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​នឹង​សំឡេង​របស់ទូលបង្គំ​ផង​!


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​រងទុក្ខ ហើយ​ឈឺចាប់​។ ឱ​ព្រះ​អើយ សូមឲ្យ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​លើក​ទូលបង្គំ​ឲ្យរួចផុត​ផង​!


ជាការពិត នៅតែ​បន្តិចទៀត “ព្រះអង្គ​ដែល​ត្រូវ​យាង​មក នឹង​យាង​មកដល់ ព្រះអង្គ​នឹង​មិន​បង្អង់​ឡើយ​។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!