Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 70:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចំណែក​ទូល‌បង្គំ ជាមនុស្ស​កម្សត់​ទុគ៌ត ឱ​ព្រះ​អើយ សូម​ប្រញាប់​មករក​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំបង្អង់​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ ហើយ​ខ្វះខាត​; ឱ​ព្រះ​អើយ សូម​ប្រញាប់យាងមក​រក​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ជា​មនុស្ស​កម្សត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ទូលបង្គំ​ផង! ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា ហើយ​កំសត់​ទុគ៌ត ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឱ​អុលឡោះ​អើយ ខ្ញុំ​ជា​មនុស្ស​កំសត់​ទុគ៌ត សូម​ប្រោស‌ប្រណី​ដល់​ខ្ញុំ​ផង! ទ្រង់​តែង​តែ​សង្គ្រោះ និង​រំដោះ​ខ្ញុំ ឱ​អុលឡោះ‌តាអាឡា​អើយ សូម​មក​កុំ​បង្អង់​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 70:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្រីក្រ ហើយ​ទុគ៌ត ឯ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ក៏​មាន​របួស​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង!


រី​ឯ​ទូល‌បង្គំ ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ!


៙ ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​វេទនា ហើយ​ឈឺ​ចាប់ ឱ​ព្រះ​អើយ សូម​ឲ្យ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ លើក​ទូល‌បង្គំ​ដាក់​លើ​ទី​ខ្ពស់​ផង!


«ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ


ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម