Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


មានពរ​ហើយ អ្នកដែល​ព្រះ​របស់​យ៉ាកុប​ជា​ជំនួយ​របស់ខ្លួន អ្នកដែល​សេចក្ដីសង្ឃឹម​របស់គេ​នៅក្នុង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្លួន​!


ពួកគាត់​បាន​ស្រែកយំ​ទៅកាន់​ព្រះអង្គ នោះ​ពួកគាត់​ត្រូវបាន​រំដោះ ពួកគាត់​បាន​ជឿទុកចិត្តលើ​ព្រះអង្គ នោះ​ពួកគាត់​មិន​បាន​អាម៉ាស់មុខ​ឡើយ​។


រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” ៕


ដ្បិត​មាន​ចែង​ទុកមក​ក្នុង​ព្រះគម្ពីរ​ថា​: “មើល៍! យើង​នឹង​ដាក់​ថ្មមួយ​នៅ​ស៊ីយ៉ូន ជា​ថ្មគ្រឹះ​ដែល​ត្រូវបានជ្រើសរើស​ដ៏មានតម្លៃ អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​សោះឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម