ទំនុកតម្កើង 70 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ ទំនុកដែលស្តេចដាវីឌបានលើកឲ្យមេភ្លេង សម្រាប់ពិធីរំឭក។ 1 ឱព្រះអើយ សូមប្រញាប់មករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់មកជួយទូលបង្គំផង! 2 សូមឲ្យអស់អ្នកដែលប៉ុនប៉ងជីវិតទូលបង្គំ ត្រូវអាម៉ាស់ ហើយអាប់ឱន សូមឲ្យអស់អ្នកដែលប្រាថ្នា ធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយបាក់មុខទៅ! 3 សូមឲ្យអស់អ្នកដែលចំអកថា៖ «ហាសហា ហាសហា!» ត្រូវដកខ្លួនថយ ព្រោះតែសេចក្ដីអាម៉ាស់របស់គេ។ 4 សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ មានចិត្តត្រេកអរ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ ពោលជានិច្ចថា «ព្រះធំអស្ចារ្យ!» 5 ចំណែកទូលបង្គំ ជាមនុស្សកម្សត់ទុគ៌ត ឱព្រះអើយ សូមប្រញាប់មករកទូលបង្គំផង! ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!។ |
© 2016 United Bible Societies
Bible Society in Cambodia