ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។
ទំនុកតម្កើង 69:35 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះនឹងសង្គ្រោះស៊ីយ៉ូន ហើយសង់ទីក្រុងទាំងឡាយនៃយូដាឡើងវិញ; ពួកគេនឹងរស់នៅទីនោះ ហើយកាន់កាប់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង ប្រជាជននឹងរស់នៅក្នុងស្រុកនោះ រួចកាន់កាប់ស្រុកនោះជាមត៌ក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះជាម្ចាស់នឹងសង្គ្រោះក្រុងស៊ីយ៉ូន ព្រះអង្គនឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ ព្រះទ្រង់នឹងជួយសង្គ្រោះក្រុងស៊ីយ៉ូន ហើយនឹងសង់អស់ទាំងទីក្រុងស្រុកយូដាឡើង ដូច្នេះ គេនឹងអាស្រ័យនៅស្រុកនោះ ហើយនឹងបានទុកជាកេរ្តិ៍អាកររបស់គេ អាល់គីតាប ដ្បិតអុលឡោះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ទ្រង់នឹងសង់ក្រុងទាំងឡាយ នៅស្រុកយូដាឡើងវិញ ប្រជាជននឹងរស់នៅក្នុងស្រុក ហើយនឹងកាន់កាប់ទឹកដីជាកម្មសិទ្ធិសាជាថ្មី។ |
ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ!
មាត់របស់ខ្ញុំនឹងថ្លែងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ចូរឲ្យគ្រប់ទាំងសាច់ថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច!៕
សូមប្រព្រឹត្តល្អដល់ស៊ីយ៉ូនតាមសេចក្ដីសន្ដោសរបស់ព្រះអង្គ សូមសាងសង់កំពែងយេរូសាឡិមផង។
តើត្រូវឆ្លើយនឹងអ្នកនាំសារនៃប្រជាជាតិនោះដូចម្ដេច? ត្រូវឆ្លើយថា៖ “ព្រះយេហូវ៉ាបានតាំងស៊ីយ៉ូនឡើង ហើយមនុស្សរងទុក្ខក្នុងប្រជារាស្ត្ររបស់ព្រះអង្គនឹងជ្រកកោនក្នុងទីក្រុងនោះ”៕
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
បន្ទាប់មក ខ្ញុំបានសង្កេតមើល នោះមើល៍! កូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយអ្នកដែលនៅជាមួយកូនចៀមមាន ១៤៤ ០០០ នាក់។ ពួកគេមានព្រះនាមរបស់កូនចៀម និងព្រះនាមព្រះបិតារបស់កូនចៀមសរសេរនៅលើថ្ងាសរបស់ពួកគេ។