Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:35 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន ហើយ​សង់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ឡើងវិញ​; ពួកគេ​នឹង​រស់នៅ​ទីនោះ ហើយ​កាន់កាប់​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ស្រុក​នោះ រួច​កាន់​កាប់​ស្រុក​នោះ​ជាមត៌ក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ ហើយ​នឹង​បាន​ទុក​ជា​កេរ្តិ៍អាករ​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ដ្បិត​អុលឡោះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ!


ដោយ​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​មុខ​ជា​ក្រោក​ឡើង ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះអង្គ ត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។


ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​ឲ្យ​គេ​ឃើញ។


ឱ​ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ដែល​ព្រះអង្គ​បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ ហើយ​ប្រជា‌ជន​របស់​ព្រះអង្គ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ​ដែរ។


ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!


ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។


តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ទៅ​ទូត របស់​ស្រុក​ភីលីស្ទីន? ត្រូវ​ឆ្លើយ​ថា “ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ជន​ទុគ៌ត​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់ ព្រះអង្គ​នឹង​ជ្រក​កោន​នៅ​ក្នុង​ក្រុង​នោះ”។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​របស់ លោក​យ៉ាកុប​ហើយ ព្រះអង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។


យើង​បំពេញ​តាម​ពាក្យ​សម្ដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


យើង​នឹង​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចូល​មក សេចក្ដី​សុចរិត​នេះ​នៅ​ជិត​បង្កើយ ហើយ​យើង​ក៏​នឹង​នាំ​ការ​សង្គ្រោះ​មក​ឆាប់ៗ​ដែរ យើង​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន យើង​នឹង​នាំ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ភាព​ថ្កុំ‌ថ្កើង។


អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ កូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដី ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។


ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះអង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម