Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:36 - ព្រះគម្ពីរខ្មែរសាកល

36 ពូជពង្ស​របស់​បាវបម្រើ​ព្រះអង្គ​នឹង​ទទួល​វា​ជាមរតក ហើយ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​នឹង​រស់នៅ​ក្នុង​នោះ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពូជ‌ពង្ស​របស់​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​គ្រប់​គ្រង​ស្រុក​នោះ​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ពូជ‌ពង្ស​នៃ​ពួក​អ្នក​បំរើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់ នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​នាម​ទ្រង់ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:36
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូនចៅ​របស់​បាវបម្រើ​ព្រះអង្គ​នឹង​រស់នៅ ហើយ​ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​នៅចំពោះ​ព្រះអង្គ”៕


មនុស្ស​សុចរិត​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រស់នៅ​ទីនោះ​ជារៀងរហូត​។


“ដោយព្រោះ​គេ​បាន​ស្រឡាញ់​យើង ដូច្នេះ​យើង​នឹង​រំដោះ​គេ ដោយព្រោះ​គេ​បាន​ស្គាល់​នាម​របស់យើង ដូច្នេះ​យើង​នឹង​លើក​គេ​ឲ្យរួចផុត​។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​នានា កូនចៅ​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​នៅកណ្ដាល​ជាតិសាសន៍​ទាំងឡាយ​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​ទទួលស្គាល់​ពួកគេ​ថា ពួកគេ​ជា​ពូជពង្ស​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


ដ្បិត​សេចក្ដីសន្យា​នេះ គឺ​សម្រាប់​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​នៅ​ឆ្ងាយ​ផង គឺ​អ្នកណាក៏ដោយដែល​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង​បាន​ត្រាស់ហៅ”។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម