នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ទំនុកតម្កើង 69:17 - ព្រះគម្ពីរខ្មែរសាកល សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីបាវបម្រើរបស់ព្រះអង្គឡើយ ដ្បិតទូលបង្គំស្ថិតនៅក្នុងទុក្ខលំបាក; សូមប្រញាប់ឆ្លើយនឹងទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ របស់ព្រះអង្គឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានអាសន្នហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។ អាល់គីតាប សូមកុំលាក់មុខនឹងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ឡើយ សូមមេត្តាឆ្លើយតបមកខ្ញុំជាប្រញាប់ ដ្បិតខ្ញុំកំពុងតែមានអាសន្ន! |
នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង;
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា?
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីសត្រូវរបស់ទូលបង្គំផង ទូលបង្គំបានរត់មកលាក់ខ្លួននៅក្នុងព្រះអង្គហើយ!
ដ្បិតព្រះអង្គមិនបានមើលងាយ មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ សូមកុំបង្វែរបាវបម្រើរបស់ព្រះអង្គចេញដោយព្រះពិរោធឡើយ។ គឺព្រះអង្គហើយ ជាជំនួយរបស់ទូលបង្គំ! ព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ សូមកុំចាកចោល ឬបោះបង់ចោលទូលបង្គំឡើយ។
ព្រះយេហូវ៉ាអើយ សូមសព្វព្រះហឫទ័យនឹងរំដោះទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយភ្លេចទុក្ខវេទនា និងការសង្កត់សង្កិនដល់យើងខ្ញុំដូច្នេះ?
ជាបំណន់ដែលបបូរមាត់របស់ទូលបង្គំបានបន់ ដែលមាត់របស់ទូលបង្គំបានសន្យានៅពេលទូលបង្គំមានទុក្ខវេទនា។
ក៏មានបន្ទូលនឹងពួកគេថា៖“ព្រលឹងរបស់ខ្ញុំព្រួយក្រៃលែងស្ទើរតែស្លាប់ ចូរនៅទីនេះ ហើយប្រុងស្មារតីជាមួយខ្ញុំចុះ”។
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូវទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“អេលី អេលី ឡាម៉ាសាបាច់ថានី?” ដែលមានអត្ថន័យថា“ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល?”។