ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 65:5 - ព្រះគម្ពីរខ្មែរសាកល

ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាម សេចក្ដី​សុចរិត ទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះ នៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុត ហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​យើង​ខ្ញុំ​អើយ ទ្រង់​ប្រកប​ដោយ​សេចក្ដី​សុចរិត ទ្រង់​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ ដោយ​សំដែង​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ប្រជា‌ជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 65:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកខ្លះ​ចុះទៅ​សមុទ្រ​តាម​នាវា ទាំង​ធ្វើជំនួញ​លើ​ទឹក​ដ៏ច្រើន​;


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ដ្បិត​ប្រភពទឹក​នៃ​ជីវិត​នៅនឹង​ព្រះអង្គ​; នៅក្នុង​ពន្លឺ​របស់ព្រះអង្គ ទើប​យើង​ឃើញ​ពន្លឺ​។


ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!


ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។


មានពរ​ហើយ មនុស្ស​ដែល​កម្លាំង​របស់​ខ្លួន​នៅក្នុង​ព្រះអង្គ ដែល​មហាវិថី​ទៅកាន់ស៊ីយ៉ូន​នៅក្នុង​ចិត្ត​របស់ខ្លួន​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូម​ទុកវិញ​នូវ​សេចក្ដីទើសចិត្ត​របស់ព្រះអង្គ​ចំពោះ​យើងខ្ញុំ​ផង​!


បន្ទាប់មក ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ចេញទៅ​វាយសម្លាប់​មនុស្ស ១៨៥ ០០០ នាក់​ក្នុង​ជំរំ​របស់​អាស្ស៊ីរី​។ ពេល​ពួកគេ​ក្រោកឡើង​នៅ​ពេលព្រឹក នោះ​មើល៍! មនុស្សទាំងនោះ​បានទៅជា​សាកសព​ទាំងអស់​!


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


ពេលនោះ អ្នក​នឹង​ឃើញ ហើយ​អ្នក​នឹង​ភ្លឺចែងចាំង ចិត្ត​របស់អ្នក​នឹង​រំភើប ហើយ​រីករាយ ពីព្រោះ​ភាពបរិបូរ​នៃ​សមុទ្រ​នឹង​ត្រូវបាន​បង្វែរ​មក​អ្នក ហើយ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​នឹង​មកដល់​អ្នក​។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។


យើង​នឹង​កាត់​រទេះចម្បាំង​ចេញ​ពី​អេប្រាអិម ក៏​នឹង​កាត់​សេះចម្បាំង​ចេញ​ពី​យេរូសាឡិម រីឯ​ធ្នូ​ចម្បាំង​នឹង​ត្រូវបាន​កាត់ចេញ​ដែរ​។ ព្រះអង្គ​នឹង​ប្រកាស​សេចក្ដីសុខសាន្ត​ដល់​ប្រជាជាតិ​នានា ហើយ​អំណាច​របស់ព្រះអង្គ គឺ​ចាប់ពី​សមុទ្រ​ម្ខាង​រហូតដល់​សមុទ្រ​ម្ខាង​ទៀត និង​ចាប់ពី​ទន្លេធំ​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


ពេលនោះ ខ្ញុំ​ឮ​ទូតសួគ៌​នៃ​ទឹក ពោលថា​៖ “ព្រះអង្គ​ដ៏វិសុទ្ធ​ដែល​គង់នៅ​សព្វថ្ងៃ ហើយ​គង់នៅ​តាំងពីដើម​អើយ​! ​ព្រះអង្គ​សុចរិតយុត្តិធម៌ ពីព្រោះ​ព្រះអង្គ​បាន​សម្រេច​ការទាំងនេះ