ជង្រុករបស់យើងនឹងបានពេញ ព្រមទាំងផ្ដល់ផលផ្លែគ្រប់មុខផង ហ្វូងចៀមរបស់យើងនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនតាមទីវាលរបស់យើង។
ទំនុកតម្កើង 65:13 - ព្រះគម្ពីរខ្មែរសាកល វាលស្មៅត្រូវបានដណ្ដប់ដោយហ្វូងចៀម ហើយជ្រលងភ្នំត្រូវបានគ្របដោយស្រូវ។ ពួកវាស្រែកហ៊ោសប្បាយ ក៏ច្រៀងផងដែរ!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលុប!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។ អាល់គីតាប វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលប់!។ |
ជង្រុករបស់យើងនឹងបានពេញ ព្រមទាំងផ្ដល់ផលផ្លែគ្រប់មុខផង ហ្វូងចៀមរបស់យើងនឹងកើនឡើងរាប់ពាន់រាប់ម៉ឺនតាមទីវាលរបស់យើង។
សូមឲ្យមានស្រូវជាបរិបូរនៅផែនដី សូមឲ្យវាយោលយោកនៅលើកំពូលភ្នំនានា; សូមឲ្យផលផ្លែរបស់វាបានដូចលីបង់ ហើយសូមឲ្យមនុស្សចម្រើនឡើងក្នុងទីក្រុងដូចស្មៅនៅផែនដី។
ព្រះអង្គនឹងប្រទានទឹកភ្លៀងសម្រាប់គ្រាប់ពូជដែលអ្នកបានសាបព្រោះលើដី ព្រមទាំងស្បៀងអាហារ ជាផលពីដី ដែលនឹងមានបរិបូរ ហើយសម្បូរផង។ នៅថ្ងៃនោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅនៅវាលស្មៅដ៏ធំទូលាយ
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
អ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយត្រូវបាននាំទៅដោយសុខសាន្ត; ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។
ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។