ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីមនុស្សអាក្រក់ សូមការពារទូលបង្គំពីមនុស្សហិង្សាផង!
ទំនុកតម្កើង 64:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ នៅពេលទូលបង្គំត្អូញត្អែរ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមការពារជីវិតទូលបង្គំពីការភិតភ័យចំពោះសត្រូវផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលតម្អូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចផុតពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទំនួញ របស់ទូលបង្គំ! ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតទូលបង្គំផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលដំអូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះ ពួកខ្មាំងសត្រូវ អាល់គីតាប ឱអុលឡោះអើយ សូមទ្រង់ស្តាប់ទំនួញ របស់ខ្ញុំ! ខ្ញុំភ័យខ្លាចខ្មាំងសត្រូវណាស់ សូមការពារជីវិតខ្ញុំផង!។ |
ព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំពីមនុស្សអាក្រក់ សូមការពារទូលបង្គំពីមនុស្សហិង្សាផង!
ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គ សូមប្រញាប់យាងមករកទូលបង្គំផង! នៅពេលទូលបង្គំស្រែកហៅព្រះអង្គ សូមផ្ទៀងព្រះកាណ៌នឹងសំឡេងរបស់ទូលបង្គំផង!
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំ នៅពេលទូលបង្គំស្រែកហៅផង! សូមមេត្តាដល់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង!
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយនឹងខ្ញុំ ហើយរំដោះខ្ញុំពីអស់ទាំងការភិតភ័យរបស់ខ្ញុំ។
ហើយនិយាយថា: ‘កុំខ្លាចឡើយ ប៉ូលអើយ! អ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍! ព្រះបានប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ’។