Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រំដោះ​ខ្ញុំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ខ្ញុំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំឲ្យ​មនុស្ស​មួលបង្កាច់​បាន​នៅស្ថិតស្ថេរ​នៅលើ​ផែនដី​ឡើយ សូមឲ្យ​ការ​អាក្រក់​ប្រមាញ់យក​មនុស្ស​ហិង្សា​យ៉ាងឆាប់រហ័ស​!


ព្រះយេហូវ៉ា​អើយ សូម​រក្សា​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​ផង​; សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ដែល​គិតគូរ​នឹង​ផ្ដួល​ជើង​របស់ទូលបង្គំ​ផង​។


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង សូម​ប្រឈមមុខ​នឹង​ពួកគេ សូម​ធ្វើឲ្យ​ពួកគេ​ចុះចូល​ផង​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​មនុស្ស​អាក្រក់​ដោយ​ដាវ​របស់ព្រះអង្គ​ផង​!


ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​សត្រូវ​របស់ខ្ញុំ​។ ពិតមែនហើយ ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង​ឲ្យ​ខ្ពស់ជាង​អ្នកតតាំង​នឹង​ទូលបង្គំ ក៏​បាន​រំដោះ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​។


ឱ​ព្រះ​អើយ សូម​រកយុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​កាន់ក្ដី​ឲ្យ​ទូលបង្គំ​ទាស់នឹង​ប្រជាជាតិ​ដែល​មិនគោរពព្រះ​ផង​! សូម​រំដោះ​ទូលបង្គំ​ពី​មនុស្ស​នៃ​សេចក្ដីបោកបញ្ឆោត និង​សេចក្ដីទុច្ចរិត​ផង​!


ព្រះ​នៃទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ដៃ​របស់​មនុស្ស​អាក្រក់ ពី​កណ្ដាប់ដៃ​របស់​មនុស្ស​ប្រព្រឹត្តអំពើទុច្ចរិត និង​មនុស្ស​ល្វីងជូរចត់​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម