Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 64:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទំនួញ របស់​ទូលបង្គំ! ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឱ​ព្រះ​អើយ នៅពេល​ទូលបង្គំ​ត្អូញត្អែរ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ការពារ​ជីវិត​ទូលបង្គំ​ពី​ការភិតភ័យ​ចំពោះ​សត្រូវ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ពោល​តម្អូញ សូម​ការពារ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សំឡេង​ទូលបង្គំ ដែល​ទូលបង្គំ​ពោល​ដំអូញ សូម​ការ‌ពារ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​អើយ សូម​ទ្រង់​ស្តាប់​ទំនួញ របស់​ខ្ញុំ! ខ្ញុំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការពារ​ជីវិត​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 64:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូលបង្គំ​ឲ្យ​ផុត ពី​មនុស្ស​ឃោរ‌ឃៅ។


ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់ ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។


ខ្ញុំ​បាន​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច ទាំង​អម្បាល‌ម៉ាន។


ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម